រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​ខាង​ជើង​ផ្សារ​ស្មាច់​ដែង​ បណ្តាល​ឲ្យ​មនុស្ស​៥នាក់ ជិះ​ក្នុង​រថយន្ត​ រង​របួស​ធ្ងន់​ស្រាល​

ចែករំលែក៖

 ខេត្ត​ព្រះសីហនុ ៖ នៅ​វេលា​ម៉ោង​២:៤៥នាទី ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ២០១៩​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ខាង​ជើង​ផ្សារ​ស្មាច់​ដែង​ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​  រវាងរថយន្ត១ គ្រឿងម៉ាកSSANG YONG ពណ៌ ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-8682 មានទិសដៅ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរបដោយឈ្មោះ ប៉ែន រឿន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង និងអ្នករួមដំណើរ ០១នាក់ ។
លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ​ បុក ជាមួយ​រថយន្ត០១គ្រឿងទៀត​ ម៉ាក TOYOTA CAMRY ពណ៌ស្ក​ ស្លាក លេខ ព្រះសីហនុ2C.3303 បើកបរដោយឈ្មោះ ធី សំណាង ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ០១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង អ្នករួមដំណើរ២នាក់ ដែលមានទិសដៅផ្ទុយគ្នា ។
 គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរបួសមនុស្សចំនួន៥នាក់ ៖
    ១.ឈ្មោះ ប៉ែន រឿន ភេទប្រុស អ្នកបើក រថយន្តម៉ាក SSANG YONG រងរបួសមធ្យម ។
    ២.ឈ្មោះ យ៉ាន ស្រីមុំ អ្នករួមដំណើររថយន្តSSANG YONG រងរបួសមធ្យម ។
    ៣.ឈ្មោះ ធី សំណាង អ្នកបើករថយន្ត TOYOTA CAMRY រងរបួសមធ្យម ។
    ៤.ឈ្មោះ ប៉ែន ច្រិប ភេទស្រី អ្នករួមដំណើរ រថយន្តTOYOTA CAMRY រងរបួស មធ្យម
    ៥.ឈ្មោះ ធី សុធា ភេទប្រុស អ្នករួមដំណើររថយន្តTOYOTA CAMRY រងរបួសមធ្យម ។
     បច្ចុប្បន្ន ជនរងគ្រោះខាងរថយន្ត TOYOTA CAMRY បានបញ្ជូនទៅព្យាបាលនៅគ្លីនិចមិត្តភាពឃ្លាំងលើ ចំណែកជនរងគ្រោះខាងរថយន្ត SSANG YONG បានបញ្ជូនទៅព្យាបាល នៅគ្លីនិច លិ គឹមឌី វាលរេញ ។
     រថយន្តទាំងពីរ សមត្ថកិច្ច​ បាន​ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយនៅពេលក្រោយ។ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print