ហ្វូងកណ្តូបយក្ស រាប់រយលានក្បាលកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅក្នុងតំបន់ពិសេសគឺប្រជាកសិករ ដោយដំណាំ ស្រែ ចម្ការ របស់ពួកគត់រងការបំផ្លាញខ្ទេចខ្ទីគ្មានសល់អ្វីឡើយដោយសារតែកណ្តូប។
ក្រោយការបំផ្លាញផលដំណាំ នៅពេលនេះសត្វកណ្តូប កំពុងតែអ៊ុកឡុងទីក្រុង នៅក្នុងប្រទេសសាឌីអារ៉ាប៊ី ។ បណ្តាញសង្គមប្រទេសអារ៉ាប៊ី សាអូឌិត បានបង្ហោះឃ្លីបវីដេអូបង្ហា្ញញពីសត្វកណ្តូបរាប់លានក្បាលវាយប្រហារទៅក្រុង Najran ប្រទេសនេះ ។
សារព័ត៌មាន 9news កាលពីថ្ងៃទី២ខែឧសភាបានផ្សាយថា មនុស្សជាច្រើនបានមើលឃើញសត្វកណ្តូប ធំៗជាច្រើន ហោះនៅលើអាកាសនិងចុះទំនៅតាមផ្ទះនិងផ្លូវថ្នល់ជាច្រើន។ ដើមឈើនៅតាមផ្លូវថ្នល់ពោពេញទៅដោយសត្វកណ្តូប។
អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក បានប្រកាសឲ្យដឹងថា សត្វកណ្តូបបានកើនឡើងខ្ពស់នៅតំបន់អាស៊ីភាគខាងនិរតីនិង តំបន់អារ៉ាប ។ ក្នុងពេលជាមួយគ្នានេះប្រទេស អារ៉ាប៊ី សាអូឌីត គុយវែត អេហ្ស៊ីប អ៊ីរ៉ង់ ប៉ាគីស្ថាន យ៉េម៉ែននិង អូម៉ង ក៏ទទួលរងរងនៅការវាយប្រហារដោយសត្វកណ្តូបនោះដែរ។
សត្វកណ្តូបបានហោះហើរជាហ្វូងធំៗ តាមការវាយតម្លៃពីក្រុមអ្នកជំនាញមានសត្វកណ្តូបដល់ទៅ៨០លានក្បាល ហោះហើរក្នុងបរិវេណ មួយគីឡូម៉ែត្រក្រឡា ។
កន្លងមកថ្មីៗ ហ្វូងសត្វកណ្តូប រាប់សិបលានក្បាលកំពុងតែបំផ្លាញផលដាំណាំនៅភាគខាងត្បូងប្រទេសរុស្ស៊ី ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នបន្ទាន់ ក្នុងការត្រៀមលក្ខណៈទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាតកាន់តែខ្លាំងឡើង ។
តាមបណ្តាញព័ត៌មាន CNN បានផ្សាយបានផ្សាយថា ផលដាំណាំជាង៨សែន ហិកតារងការបំផ្លាញស្ទើរតែទាំងស្រុង ដោយសារតែសត្វកណ្តូប ។ ហ្វូងសត្វកណ្តូបនេះ សុទ្ធសឹងតែជាកណ្តូបធំៗ ដោយមួយក្បាល់ៗ មានប្រវែង៨សង់ទីម៉ែត្រ ។
តាមមន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា នេះជាលើកទីមួយក្នុងរយៈពេល៣០ឆ្នាំកន្លងមក តំបន់ភាគខាងត្បូង រងការបំផ្លាញដោយហ្វូងកណ្តូបយក្ស ។ ដាំណាំកសិកម្មស្ទើរតែគ្រប់ប្រភេទទាំងអស់ ត្រូវសត្វកណ្តូបបំផ្លាញ ធ្វើឲ្យប្រជាកសិករ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង ។ នៅពេលដែលផលដាំណាំណាដែលហ្វូងសត្វកណ្តូបទាំងនោះចុះចំ ក្នុងរយៈពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះត្រូវពួកកណ្តូបយក្សស៊ីខ្ទេចតែម្តង ។
លោក Pyotr Stepanchenka ជាកសិករ ស្ថិតនៅទីក្រុង Stavropol បានត្អូញត្អែរថា «ចំការពោត របស់ខ្ញុំគ្មានសល់អ្វីឡើយ សត្វកណ្តូបវាស៊ីគ្មានសល់តាំងពីបណ្តូលរហូតដល់ស្លឹក» ។
ក្រសួងកសិកម្មរុស្ស៊ីក៏អសមត្ថភាពក្នុងការទប់ស្កាត់ល្បឿននៃការបំផ្លាញដោយសត្វកណ្តូប នេះដែរ ។ ក្រសួងក៏បានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត បាញ់ពីលើយន្តហោះការពារដាំណាំ តែមិនមានប្រសិទ្ធភាពនោះឡើយ ដោយសារតែកណ្តូបមានច្រើនពេក ។ មួយវិញទៀត ហ្វូងកណ្តូប បម្លាស់ពីទីកន្លែងមួយទៅកាន់កន្លែងមួយយ៉ាងឆាប់រហ័សធ្វើឲ្យការបាញ់ថ្នាំសម្លាប់ មិនមានប្រសិទ្ធិភាព ។
លោកស្រី Tatiana DrishCheva មកពីមជ្ឈមណ្ឌលកសិកម្មរុស្ស៊ីបានឲ្យដឹងថា នៅតំបន់ Kalmikya, Astrakhan, Volgograd និងDagestan សត្វកណ្តូបស៊ីដំាណាំគ្មានសល់អ្វីឡើយ ទើបសត្វកណ្តូបទាំងនោះ ហោះហើរទៅកាន់តំបន់ផ្សេងដែលមានដំាណាំល្អៗ ៕