ដាក់លូត្រួតលើគ្នា ធ្លាក់សង្កត់ក្មេងស្លាប់នៅកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានស្លាប់មួយរំពេចបន្ទាប់ពីលូ មូលដែលដាក់ត្រួតពីលើគ្នា ធ្លាក់មក​សង្កត់ ។

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅ1ចំណុចភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កុមារារងគ្រោះឈ្មោះចេក សុខគង់ អាយុ៤ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ ក្នុងភូមិឃុំខាងលើ ។ នៅមុនពេលកើតហេតុ កុមារារងគ្រោះ បានទៅឈរអង្រួនលូបង្គន់ដែលគេដាក់ត្រួតលើគ្នាធ្វើអោយលូនោះធ្លាក់សង្កត់ពីលើបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print