ផ្ទុះអាវុធហើយ!! ប៉ាគីស្ថាន និងឥណ្ឌា បាញ់ផ្លោងដាក់គ្នាជាថ្មី នៅព្រំដែន កាស្មៀរ​

ចែករំលែក៖

ស្ថានភាពនៅព្រំដែន កាស្មៀររវាងឥណ្ឌានិងប៉ាគីស្ថាន  ពេលនេះកាន់តែតានតឹង បន្ថែមទៀត ក្រោយពេល កម្លាំងទាហានប្រទេសទាំងពីរ បាញ់ប្រហារគ្នា យ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែន​ LoC  ស្ថិតក្នុងតំបន់​ Shahpur និង​ Kerni ​ ក្នុងតំបន់កាស្មៀរ​។

ហេតុការបាញ់ប្រហារខាងលើកើតឡើងនៅក្នុងស្រុក​ Srinagar ​មានចម្ងាយប្រមាណ​១៨០គីឡូម៉ែត្រ​នៅភាគនិរតី​​​ មកទលពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរងរបួសនៅឡើយទេ ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ យន្តហោះចម្បាំង  Su-30MKI ​របស់ឥណ្ឌា បានហ្វឹកហាត់ ត្រៀម ចេញដំណើរវាយប្រហារ​នៅអាកាសយានដ្ឋាណយោធា ក្នុងតំបន់ Bengal ,Assam និង​ Mizoram ។នេះជាលើកទីមួយដែលកម្លាំងទាហានអាកាសណ្ឌាមានសកម្មភាពបែបនេះ ។

ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលក្រុមភេរវកម្ម វាយប្រហារសម្លាប់ទាហានឥណ្ឌា ៤០នាក់នៅតំបន់ព្រំដែលកាលពីថ្ងៃទី​១៤ខែកុម្ភៈឆ្នាំ​២០១៩។ តាំងពីពេលនោះមកប្រទេសទាំងពីរតែងតែប៉ះទង្គិគ្នា ជាញឹកញាប់នៅក្នុងតំបន់កាស្មៀរ ។ នេះជាការប្រឈមមុខដាក់គ្នាមិនធ្លាប់មានក្នុងរយៈពេល​៥០ឆ្នាំកន្លងមក។

ភាពតានតឹងកើនឡើងនៅថ្ងៃទី​២៧ខែកុម្ភៈ ក្រោយយន្តហោះចម្បាំង​៨គ្រឿងរបស់ឥណ្ឌា​បានបើកការវាយប្រហារទៅលើ ទីតាំងក្រុមភេរវកម្ម ដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ។ ចំណែក​ប៉ាគីស្ថានវិញក៏បានបញ្ជូន​យន្តហោះចម្បាំង ​២៥គ្រឿង ទៅគៀកព្រំដែន ដើម្បីត្រៀមវាយប្រហារ ។ ទាហានប៉ាគីស្ថានក៏បាន បាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌាមួយគ្រឿង ផងដែរ ចំណែកអាកាសយានិកបានលោតឆ័ត្រចេញពីយន្តហោះដោយសុវត្ថិភាព ។

តំបន់កាស្មៀរ មានភាគច្រើនជនជាតិអិស្លាមរស់នៅ​ ភាគច្រើន ហើយការរស់នៅនោះមានរាប់សិបឆ្នាំកន្លងមក ហើយ​។តំបន់ព្រំដែន មិនប្រាកដ រវាងឥណ្ឌានិងប៉ាគីស្ថានមានប្រវែងដល់ទៅ​៧២០គីឡូម៉ែត្រ កាត់ផ្តាច់តំបន់កាស្មៀរជាពីរ ដោយពាក់កណ្តាល គ្រប់គ្រងដោយឥណ្ឌា និង ​ពាក់កណ្តាលទៀតគ្រប់គ្រងដោយប៉ាគីស្ថាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print