Update: ម្ចាស់ផ្ទះសំណាក់ រស្មី អង្គរ ៖ អយុត្តិធម៌ណាស់សម្រាប់គាត់ដែលនគរបាលចុះបង្ក្រាបដោយគ្មានដីកាពីតុលាការ​ ចាប់វាយខ្នោះកូនចៅនិងក្រៀកគាត់ដូចចោរ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩​ ម្ចាស់ផ្ទះសំណាក់ រស្មី អង្គរ បានប្រាប់អោយដឹងថា ក្នុងប្រតិបត្តិការនគរបាលចុះបង្ក្រាបឡោមពទ្ធ័ ផ្ទះសំណាក់របស់គាត់ ទាំងកណ្តាលយប់ គឺរងភាពអយុត្តិធម៌ណាស់សំរាប់គាត់និងក្រុមគ្រួសារ ដោយនគរបាលចុះបង្ក្រាបឡោមពទ្ធ័ បានគោះទ្វាររួចចាប់កូនចៅរបស់គាត់ជាសន្តិសុខមើលការខុសត្រូវចាប់វាយខ្នោះនិងចាប់គាត់ក្រៀកសំឡុតអោយអង្គុយ ដូចគាត់ជាចោរ អញ្ចឹង។ គាត់បន្ថែមទៀតថា គាត់មិនចង់វែងឆ្ងាយទើបគាត់មិនដាក់ពាក្យបណ្តឹងមនចង់វែងឆ្ងាយ។

សូមរំលឹកថា៖ប្រជាពលរដ្ឋភូមិកំពង់សំណាញ់ សង្កាត់កំព់ងសំណាញ់ ក្រុងតាខ្មៅ បានភ្ញាក់ផ្អើលទាំងយប់ខណះឃើញកំលាំងនគរបាលយ៉ាងច្រើនកុះករទៅឡើងពទ្ធ័ផ្ទះសំណាក់ រស្មី អង្គរ​ ធ្វើការបង្ក្រាបបទល្មើសអន្តរៈការីបានប៉ះសំដីគ្នាជាមួយម្ចាស់ទីតាំងប្រឆាំងមិនអោយធ្វើការឆែកឆេរព្រោះមិនមានអំពើបេស្សាចារនៅទីនេះរហូតដល់មានតំណាងអយ្យការចុះមកសម្របសម្រួលក៍នៅតែតឹងសសៃកល្អកកករដាក់គ្នាវិះតែកើតឡើងនូវអំពើហិង្សាធ្វើអោយអ្នកភូមិលាន់មាត់ថា”ខ្លាំងប៉ះខ្លាំង ផ្កាយប៉ះលោកខែមានខ្សែដូចគ្នា”អញ្ចឹងហើយ។

ចុងក្រោយកំលាំងសមត្តកិច្ចព្រមដកថយត្រឹមធ្វើកំណត់ហេតុឆែកឆេរបន្ទប់ចំនួន១០និងនាំខ្លួនមនុស្សប្រុសស្រី៣នាក់ជាភ្ញៀវមកស្នងការប៉ូលីសដើម្បីធ្វើការសួរនាំប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងចាប់ពីម៉ោងជាង១៩យប់ថ្ងៃទី០៣ រហូតដល់ម៉ោងជាង១រំលងអាទ្រាធថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ចំណុផ្ទះសំណាក់រស្មី អង្គរស្ថិតនៅភូមិកំព់ងសំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

បើតាមមន្តី្រអាជ្ញាធរមូលដ្ឋាននិយាយថាប្រតិបត្តិការបង្ក្រាបករណីជួញដូរផ្លូវភេទនៅក្នុងផ្ទះសំណាក់​ រស្មី អង្គរ ធ្វើឡើងដោយកំលាំងសមត្តកិច្ចនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ រស់ សាវិន​​ ប្រធានការិយាល័យសហការជាមួយអង្គការមេត្រីភាពនិងមានការសម្របសម្រួលនិតិវិធីពីសំណាក់់លោកឯក ស៊ុនរស្មីព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល។

បើតាមសាក្សីនិយាយថា កំលាំងនគរបាលមិនតិចពី៥០នាក់មយ្យោបាយមានរថយន្តម៉ូតូនិងកាំភ្លើងគ្រប់ដៃបានឡោមពទ្ធ័ផ្ទះសំណាក់ រស្មី អង្គរ ធ្វើការឆែកឆេរតាមបន្ទប់ពេលនោះគេឃើញឃាត់ខ្លួនមនុស្ស ៣នាក់(ស្រីម្នាក់)វាយខ្នោះនិងចាប់គ្រៀកស្ត្រីម្នាក់ដែលគេស្គាល់ថាជាម្ចាស់ផ្ទះសំណាក់ស្រាប់តែកើតមានប្រតិកម្មភ្លាមៗរារាំងមិនអោយធ្វើការឆែកឆេរនិងឃាត់ខ្លួនមនុស្សព្រោះមិនឃើញមានដិការពីតុលាការហើយចោទប្រកាន់ថាផ្ទះសំណាក់បង្កើតបទល្មើសបេស្សាចារដែលការពិតមានតែភ្ញៀវមកជួលបន្ទប់ដេក។

សាក្សីបន្តទៀតថាដោយកំលាំងសមត្តកិច្ចនៅតែអនុវត្តន៍វិធានការរបស់ខ្លួនដោយអះអាងថាផ្ទះសំណាក់នេះមានបទល្មើស”អន្តរៈការី”ស្តុបនារីបំរើផ្លូវភេទបានបន្តធ្វើការឆែកឆេរតាមបន្ទប់ឯម្ចាស់ផ្ទះសំណាក់ក៍មិនណយដែរបានទូរសព្ទ័ហៅបងប្អូនដែលគេដឹងថាសុទ្ធតែខ្សែរគយនិងតុលាការបានប្រឆាំងតវ៉ាមិនអោយឆែកឆេរដោយសំអាងថាផ្ទះសំណាក់នេះមិនបានប្រព្រិត្តិអ្វីអោយខុសច្បាប់ទើបឈានដល់ការប៉ះសំដីគ្នាខ្លាំងៗភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងដេកពូនលែងបានមិនតែប៉ុណ្ណោះផ្ទុះកក្រើកដល់ព្រះឥន្ទ(ព្រះរាជអាជ្ញា)ទាំងយប់ចាត់ព្រះរាជអាជ្ញារងម្នាក់គឺលោកឯក ស៊ុនរស្មីមកសម្របសម្រួល។

សាក្សីរៀបរាប់អោយដឹងទៀតថា នៅពេលដែលមានវត្តមានលោកព្រះរាជអាជ្ញារងរឿងរ៉ាវកាន់តែផ្ទុះឡើងខ្លាំងគឺមេប៉ូលីសលោករស់ សាវិន និងព្រះរាជអាជ្ញារងគងសំដីគ្នាបញ្ហាការអនុវត្តនិតិវិធីដោយសំអាងច្បាប់រៀងៗខ្លួនម្ខាងថាមានបទល្មើសពាក់ពន្ធ័ម្ចាស់ទីតាំងឯម្ខាងទៀតថាមិនមានពាក់ពន្ធ័ម្ចាស់ទីតាំងតែយ៉ាងណាខាងសមត្តកិច្ចនៅតែសំអាងថាមានបទល្មើសអន្តរៈការីបញ្ជាក់ថាម្ចាស់ទីតាំងមានការពាក់ពន្ធ័(ស្តុបស្រីបេស្សាចារបំរើផ្លូវភេទ)ឯម្ចាស់ទីតាំងបដិសេធន៍ហើយអះអាងថានឹងសមត្តកិច្ចដែលចុះមកមួលបង្កាច់គ្មានការពិតនេះ។

លោកឯក ស៊ុនរស្មី អ្នកសម្របសម្រួលនិតិវិធីបានអោយដឹងថា ដើម្បីមានតម្លាភាពលោកក៍បានតម្រូវអោយសមត្តកិច្ចធ្វើការសួរនាំអ្នកពាក់ពន្ធ័ជាបឋមនៅនឹងកន្លែងដើម្បីរកការពិតជៀសវាងការយល់ច្រឡំដោយគ្រាន់តែការឆ្លើយដាក់អ្នកនេះអ្នកនោះដោយគ្នានភស្តុតាង។ក្រោយមានការសម្របសម្រួលនិតិវិធីមនុស្ស៣នាក់(ស្រីម្នាក់)ដែលសមត្ថកិច្ចអះអាងថាមានការទំនាក់ទំនងគ្នាអំពើបទល្មើសអន្តរៈការីត្រូវបានដោះខ្នោះពីដៃវិញដើម្បីអោយទៅឆ្លើុយបំភ្លឺនៅការិយាល័យប៉ូលីសក្រៅពីនេះមិនមានការដកហូតអ្វីឡើយ។

លោក​ព្រះរាជអាជ្ញារងបានបន្ថែមទៀតថា មនុស្សបីនាក់ដែលសមត្ថកិច្ចយកទៅសួរនាំលោកបានអោយវិលត្រឡប់ទៅផ្ទះវិញហើយ។ដោយអោយសមត្ថកិច្ចធ្វើការសើុបអង្កេតសារជាថ្មី។

មជ្ឍដ្ខានជាច្រើនដែលបានតាមដានរឿងនេះបាននិយាយថាប្រតិបត្តិការបង្ក្រាបបទល្មើសបេស្សាចារនៅផ្ទះសំណាក់ រស្មី អង្គរ គឺខ្លាំងប៉ះខ្លាំងផ្កាយប៉ះលោកខែហើយចាំមើលនឹងវិវត្តន៍យ៉ាងណា…?ហើយបានលន់មាត់ថា​នៅក្នុងផ្ទះសំណាក់នៅក្នុងក្រុងតាខ្មៅមិនខ្វះទេ ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះ​ និងជាពិសេសខារ៉ាអូខេតែម្តងគឺភ្ញៀវចូលសប្បាយហើយតែងតែយកស្រីទៅសប្បាយកាយ ហេតុអ្វីសមត្ថកិច្ចចុះបង្ក្រាបតែផ្ទះសំណាក់មួយនេះ…?

គោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលអាជ្ញាធរមានសមត្តកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែអនុត្តន៍ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕​ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print