អ៊ីរ៉ង់និងកូរ៉េខាងជើង មិនខ្វល់ពីអាមេរិក ដោយបង្កើនកម្មវិធីបរមាណូ និងមីស៊ីល តបតការដាក់ទណ្ឌកម្មអាមេរិក

ចែករំលែក៖

អាមេរិកបានបង្កើនការដាក់គំនាប់ទៅលើប្រទេសអ៊ីរ៉ង់និងកូរ៉េខាងជើង  ឲ្យបោះបង់កម្មវិធីបរមាណូ​និងមីស៊ីល ។ផ្ទុយទៅវិញ​ ប្រទេសទាំងពីមិនត្រឹមតែមិនខ្វល់ពីទណ្ឌកម្មរបស់អាមេរិក នោះឡើយថែមទាំងបង្កើនសកម្មភាព បរមាណូនិងមីស៊ីលជាថ្មីឡើងវិញ​។

នៅពេលនេះ អ៊ីរ៉ង់​បានចាប់ផ្តើមដំណើរការ ឡើងវិញមួយផ្នែកនៃកម្មវិធីបរមាណូ​ ដើម្បីតបតអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ​២០១៥ ។ចំណែកអ៊ីរ៉ង់វិញ​នៅតែរក្សាកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសផ្សេងទៀតដដែល​។

សារព័ត៌មាន​ IRIB ​របស់អ៊ីរ៉ង កាលពីថ្ងៃទី​៦ខែឧសភា បានដកស្រងសម្តី​គណៈកម្មការ ត្រួតពិនិត្យ កម្មវិធីបរមាណូ​បានឲ្យដឹងថា​ នៅថ្ងៃទី​៨ខែឧសភា ប្រធានាធិបតី Hassan Rouhani  និងចេញសេចក្តីប្រកាស លុបចោលការសន្យាមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងបរមាណូ​ ដែលមានប្រទេសចុះហត្ថលេខា​ដូចជា អាមេរិក អង់គ្លេស រុស្ស៊ី​ បារាំង​ ចិន និងអាល្លឺម៉ង។

នៅពេលខាងមុខ អ៊ីរ៉ងនឹងដំណើរការឡើងវិញនៅកម្មវិធីបរមាណូមួយចំនួន  ជាការឆ្លើយតបទៅអាមេរិកដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងហើយបន្តដាក់ទណ្ឌកម្មទៅលើ ប្រទេសអ៊ីរ៉ង ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ​​អាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ​ ដែលមាន យន្តហោះចម្បាំង​ជាច្រើន ទៅកាន់មជ្ឈឹមបូព៌ា កាលពីថ្ងៃទី​៦ខែឧសភា​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Mike Pompeo ​បានប្រកាសថា​ អាមេរិកបានមើលឃើញអ៊ីរ៉ង់មានសកម្មភាពមីស៊ីលជាថ្មីបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង ។​ សកម្មភាពបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈឹមបូព៌ា គឺដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់។

ដោយឡែកប្រទេសកូរ៉េខាងជើង វិញ បាន បាញ់មីស៊ីលរយៈចម្ងាយខ្លី ខណៈលោក ត្រាំ ធានាថាកិច្ចព្រមព្រៀងនឹងកើតមានឡើង។ យោងតាមរបាយការណ៍ ពីកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់។ ក្រុមសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ស្ទើរកោះហូដូ នៅភាគខាងកើតប្រទេស។

នេះគឺជាការបាញ់មីស៊ីលលើកដំបូង ចាប់តាំងពីក្រុង Pyongyang បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបបាលីស្ទិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីខែមុនក្រុងPyongyang បាននិយាយថា ខ្លួនបានសាកល្បងនូវអ្វីដែលខ្លួនបានហៅថា ជាអាវុធយុទ្ធវិធីថ្មីមួយ។ នោះគឺជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីជំនួបកំពូលនៅប្រទេសវៀតណាមរវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បរាជ័យ ដែលបញ្ចប់ទៅដោយពុំទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ។

កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិក បានសរសេរនៅលើបណ្ដាញទ្វីតធ័រថា លោកជឿជាក់ថា មេដឹកនាំកូរ៉េខាងជើងនឹងមិនធ្វើអ្វី ដែលអាចធ្វើឱ្យប៉ះពាល់ដល់មាគ៌ារបស់ប្រទេសរបស់ខ្លួន ឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ និងប្រក្រតីភាពនៃសេដ្ឋកិច្ចនោះទេ។ លោក ត្រាំ បានធានាអះអាងថា កិច្ចព្រមព្រៀងនឹងកើតមានឡើង បើទោះជាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលក៏ដោយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print