រន្ទះបាញ់កុមារីម្នាក់ស្លាប់និងកុមារ២នាក់រងរបួសនៅស្រុកសាមគ្គីមានជ័យពេលចេញពីសាលារៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កុមារីម្នាក់បានស្លាប់ភ្លាមៗនិងកុមារា២នាក់បានរងរបួសបន្ទាប់ពីរន្ទះបាញ់ត្រូវពេលកំពុងតែជិះកង់ចេញពីសាលាទៅផ្ទះ ក្នុងពេលដែលមេឃផ្គរ ខ្យល់ និង រន្ទះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា កុមារីរងគ្រោះមានឈ្មោះ ព្រុំ រស្មី អាយុ១២ឆ្នាំ ជាសិស្ស រស់នៅងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង កុមារា២នាក់ទៀតរស់នៅក្នុងភូមិឃុំជាមួយគ្នា  ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ កូនសិស្សបានចេញពីរៀន នាំគ្នាជិះកង់ទៅផ្ទះ កុមារីបានជិះកង់ចេញពីសាលាទៅផ្ទះរបស់ខ្លួន ក្នុងពេលនោះស្រាប់តែមានធ្លាក់ខ្យល់យ៉ាងខ្លាំង និង ផ្គររន្ទះផងដែរ នៅពេលដែលជិះដល់ពាក់កណ្តាលផ្លូវរន្ទះបាញ់ក៍បាញ់ត្រូវនកុមារីតែម្តង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង ចំណែកឯកុមារា២នាក់ទៀតដែលជិះកង់ក្បែរគ្នាបានរងរបួសផងដែរ ។

សពកុមារី ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ចំណែកកុមារារងរបួសត្រូវយកទៅព្យាលបាលនៅមណ្ឌលសុខភាព  ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print