ក្រោយពេលមន្ត្រីអ៊ីស្រាអែលបានស្នើរដល់ រដ្ឋាភិបាលវាយប្រហារដណ្តើមគ្រប់គ្រងទាំងស្រុងនៅកាហ្សា ដើម្បី កម្ចាត់ក្រុមហាម៉ាសឲ្យអស់ពីតំបន់នោះ ដើម្បីកំឲ្យមានការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ទៀត ក៏ប៉ុន្តែ ប្រទេសតំបន់អ៉ារ៉ាប់ មិនអនុញ្ញាត្តិឲ្យបាត់បង់ តំបន់កាហ្សាទៀតនោះឡើយ ក្រោយអ៊ីស្រាអែល បានគ្រប់គ្រងជេរ៉ូសាលឹម និង តំបន់ខ្ពង់រាមហ្គោឡែន។
ពេលថ្មីៗនេះ ក្រសួងការបរទេសកាតា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា កាតា បានសន្យាផ្តល់ជំនួយចំនួន៤៨០ លានដុលា្លរ ដល់ប្រទេសប៉ាឡេស្ទីន នៅតំបន់ វេសថ៍ បែង (West Bank) និងជ្រោយ កាហ្សា (Gaza) ។
ប្រទេសកាតា បានផ្តល់ប្រាក់ចំនួន៣០០លានដុល្លារ ជាជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីគាំទ្រដល់ថវិកាជាតិ របស់រដ្ឋាភិបាលប៉ាឡេស្ទីន សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល និងវិស័យអប់រំ ។ ទឹកប្រាក់ចំនួន១៨០ លានដុល្លារផ្សេងទៀត ផ្តល់ជូនសម្រាប់ជាជំនួយសង្គ្រោះបន្ទាន់ និងជំនួយមនុស្សធម៌ និងជំនួយគាំទ្រដល់កម្មវិធីរបស់អង្គការសហប្រជាជាតិ នៅប៉ាឡេស្ទីន គាំទ្រដល់សេវាអគ្គិសនី និងផ្នែកជាច្រើនទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីនប្រើប្រាស់ និងទទួលផលប្រយោជន៍ ។
ចលនាអ៊ីស្លាម បានទាមទារឱ្យអ៊ីស្រាអែលបើកភ្លើងខៀវឱ្យតំបន់ហ្កាហ្សាអាចទទួលជំនួយពីកាតា សម្រាប់បើកប្រាក់ខែឱ្យអ្នករដ្ឋការហាម៉ាស់ និងសម្រាប់បំប៉នកម្មវិធីជួយប្រជាជន សម្រួលការផ្គង់ផ្គង់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងតំបន់ ពង្រីកតំបន់នេសាទ និងអនុញ្ញាតឱ្យនាំផលិតផលទំនិញ ចូលក្នុងតំបន់ឱ្យបានច្រើនជាងមុន។
តែកិច្ចព្រមព្រៀងរកឃើញនៅយប់មិញ គ្រោងនឹងចាត់វិធានការពង្រីកតំបន់នេសាទ នៅក្នុងសមុទ្ទមេឌីទែ រ៉ាណេឱ្យពលរដ្ឋហ្កាហ្សា និងការផ្គត់ផ្គង់ចរន្តអគ្គិសនី ព្រមទាំងគ្រឿងចំហេះ ឱ្យបានប្រសើរជាងមុន។
បិទខ្ទប់ជិតស្ទើរជិតឈឹងដោយអ៊ីស្រាអែល តំបន់ហ្កាហ្សា មានប្រជាពលរដ្ឋប៉ាឡេស្ទីនរស់នៅជាងពីរលាននាក់ រស់ថប់ចង្អៀតណែន ក្នុងភាពក្រីក្រ និងប្រឈមនឹងសង្គ្រាមជារៀងរាល់ថ្ងៃ តាំងពីជាង១២ឆ្នាំមក។
កិច្ចព្រមព្រៀងឈប់បាញ់មុនៗ ផ្តល់ភាពស្ងប់ស្ងាត់ឱ្យតំបន់ហ្កាហ្សា បានតែពីរបីសប្តាហ៍ប៉ុណ្ណោះ ព្រោះបើតាមចលនាហាម៉ាស់ អ៊ីស្រាអែលថាមិនគោរពពាក្យសន្យា ដូចមានចែងក្នុងកិច្ចព្រមព្រៀងទេ ដោយវិធានការនោះនាំអប្រជាប្រិយភាព និងការរិះគន់ខ្លាំងដល់រូបនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ។
នៅលើកនេះ អាយុជីវិតនៃបទឈប់បាញ់ក៏មិនជាក់លាក់ មិនដឹងថាអាចរស់វែងបានប៉ុណ្ណា ឡើយ ព្រោះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលទើបជាប់ឆ្នោតជាថ្មី ត្រូវចរចាបង្កើតរដ្ឋាភិបាលថ្មី និងត្រូវការបង្កើតរដ្ឋាភិបាលចម្រុះផង។ ម្យ៉ាងវិញទៀត កូនប្រសារលោកដូណាល់ បានសន្យាបង្ហាញផែនការសន្តិភាពអ៊ីស្រា អែលប៉ាឡេស្ទីន នៅខែមិថុនា ពេលចប់ខែបួសរបស់អ្នកអ៊ីស្លាម។ ផែនការដែលទំនងជាគ្មានលើកឡើងអំពីការបង្កើតរដ្ឋពីររស់នៅក្បែរគ្នាទេ ដូចអ្វីដែលពិភពអ្នកការទូតពិភពលោកធ្លាប់និយាយពីមុនមកទេ។ សំណើបែបនេះអាចនឹងធ្វើឱ្យប៉ាឡេស្ទីនផ្ទុះកំហឹងខ្លាំង ជាថ្មី ជាក់ជាពុំខាន។
ការវាយប្រហារគ្នារវាងអ៊ីស្រាអែលនិងហាម៉ាស បានធ្វើឲ្យភាគីទាំងពីរត្រូវខាត់បង់ដូចគ្នា ។ប៉ុន្តែក្រុម ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលរងការខាតបង់យ៉ាងដំណំ នៅក្នុងការប៉ះទង្គិចយោធាលើកនេះ បានសម្រេចចិត្ត ជ្រើសរើសផ្លូវអហិង្សាច្រើនជាង។
ក្នុងពីរថ្ងៃកន្លងមកនេះ ការប៉ះទង្គិចដោយអាវុធរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន មានលក្ខណៈហិង្សាបំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០០៨មក ជាហេតុធ្វើឱ្យគ្រប់គ្នាព្រួយបារម្ភស្មានតែប៉ាឡេស្ទីននិងអ៊ីស្រា អែល ធ្វើសង្គ្រាមនឹងគ្នា នៅតំបន់ហ្កាហ្សា ជាលើកទីបួន។ ជាសរុប មានស្លាប់ខាងអ៊ីស្រាអែលបួននាក់ និង២៣នាក់ខាងប៉ាឡេស្ទីន។
ចលនាហាម៉ាស់ និងជីហាតអ៊ីស្លាម បានរ៉ុកកែត រាប់សិបគ្រាប់ទៅលើអ៊ីស្រាអែល ដែលបាញ់ផ្លោងតមកវិញក៏ចាស់ដៃខ្លាំងដែរ ដោយដៅទិសចំៗលើទីតាំងអាគាររដ្ឋបាលផង និងទីតាំងយោធា ឃ្លាំងស្តុកអាវុធ កន្លែងផលិតវ៉ុកកែតផង ព្រមទាំងមូលដ្ឋានទ័ព កន្លែងឈរជើងរបស់ពួកយុទ្ធជន និងលើឥស្សរជននៃក្រុមប្រដាប់អាវុធទាំងពីរទៀត សរុបចំនួន៣៥០កន្លែង។ មេបញ្ជាការចលនាហាម៉ាស់ម្នាក់ ដែលអ៊ីស្រាអែលចាត់ទុកថាអ្នកទទួលខុសត្រូវផ្ទេរលុយរបស់អ៊ីរ៉ង់ទៅតំបន់ហ្កាហ្សា ឱ្យចលនាហាម៉ាស់និងចលនាជីហាតអ៊ីស្លាម បានស្លាប់។ យុទ្ធជនរបស់ចលនាជីហាតអ៊ីស្លាម ព្រមទាំងសមាជិកក្រុមគ្រួសាររបស់គេជាច្រើននាក់ ក៏ជាទិសដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលដែរ។
អ៊ីស្រាអែល ជាប្រទេសដែលមានអាមេរិកនៅពីក្រោយ យ៉ាងរឹងមាំ ដូច្នេះប្រទេសនេះមានប្រព័ន្ធការពារយ៉ាងរឹងមាំទប់ស្កាត់រាល់មីស៊ីល ពីក្រុមហាមាស់ចូលទៅកាន់ទំបន់ សំខាន់ៗរបស់អ៊ីស្រាអែល ។ ទាំងនោះហើយអ៊ីស្រាអែលមិនមានការខាត់បង់ច្រើននៅតំបន់កាហ្សានោះឡើយ ៕