ទំនាស់ឈានដល់បាញ់សម្លាប់ដល់ផ្ទះ​ នៅស្រុកចំការលើ ខេត្តកំពង់ចាម តែបាញ់មិនត្រូវ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ជនសង្ស័យ២នាក់​ ជិះម៉ូ​តូមួយគ្រឿងបានធ្វេីសកម្មភាពចូលបាញ់ប្រហារសម្លាប់​ជនរង​គ្រោះដល់ផ្ទះ​តែម្តង ។ ក្រោយបាញ់សម្លាប់​បរាជ័យ​បាននាំគ្នាគេចខ្លួន​ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បើកការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនបានទាំង២នាក់ ។

មន្ត្រី​សមត្ថកិច្ច​អោយដឹងថា​ ករណីប៉ុនប៉ងមនុស្សឃាតដោយប្រេីប្រាស់អាវុធ​ កេីតឡេីងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង​ ១១​និង៤០នាទី នៅចំណុចភូមិតាប៉ាង២ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្រោយ​កេីតមានអំពេី​មនុស្ស​ឃាតកេីតឡេីង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ កងរាជ​អាវុធហត្ថ​ស្រុកសហការជាមួយកម្លាំងនគរបាលបានធ្វើការ​ ស្រាវ​ជ្រាវ​ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមនឹងវត្ថុ តាងដកហូតបានសំបកគ្រាប់កាំភ្លើងម៉ាក K-54 ចំនួន០១​ នាំយក​ មកអធិការដ្ឋាន​នគរ​ បាលស្រុកចំការ លើ ។

សមត្ថកិច្ច​អោយដឹងទៀតថា​ ជនរងគ្រោះឈ្មោះ ជួន សុវណ្ណរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ ឃុំកើតហេតុ។​ ចំណែក​ជនសង្ស័យទាំង០២នាក់​ ១.ឈ្មោះ គ្រី យូហួត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ និង២.ឈ្មោះហាក់ ឡាលីន ហៅយួន ភេទប្រុស អាយុប្រហែល​២៣ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ។

តាមការបំភ្លឺពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុមានជនសង្ស័យចំនួន ០២ នាក់: ១.ឈ្មោះ គ្រី យូហួត ជាអ្នកឌុប ពាក់អាវដៃវែងពណ៌ប្រផេះ និង២.ឈ្មោះ ហាក់ ឡាលីន ហៅយួន ជាអ្នកអង្គុយពីក្រោយ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម លាយខ្មៅ ចូលមកក្នុងផ្ទះរបស់ជនរងគ្រោះ​ ។ ភ្លាមនោះឈ្មោះ គ្រី យូហួត បាន​ ដកកាំភ្លើងខ្លីពីកាបូប ឃើញដូច្នេះជនរងគ្រោះ ក៏បានរត់ទៅក្រោយផ្ទះ ហើយឈ្មោះ គ្រី យូហួត បានបាញ់ពីក្រោយ ១គ្រាប់ តែមិនត្រូវ ធ្វើអោយក្បាលគ្រាប់ត្រូវជញ្ជាំងបន្ទប់ទឹកបណ្ដាញឲ្យបែក បន្ទាប់មក ជនសង្ស័យទាំង ២នាក់ បានជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់។

បន្ទាប់មកសមត្ថកិច្ច​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុកសហការជាមួយកម្លាំងនគរបាលបានធ្វើការស្រាវ​ជ្រាវចាប់ ជនសង្ស័យទាំងពីរនាក់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកចំការលើ ។​ ចំពោះ​មូលហេតុជនសង្ស័យបានប្រាប់សមត្ថកិច្ច​ថា​ រឿងមានគំនុំ ។

សមត្ថកិច្ច​បញ្ជាក់ថា​ បច្ចុប្បន្ន អាវុធខ្លី​ k.54​លេខ33011252​ របស់លោកអនុសេនីយ៍ទោ ទ្រី ឈុនគ្រី មុខងារជំនួយ​ការការិយាល័យវិស្វកម្មតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម ត្រូវជាឪពុកឈ្មោះ ហាក់ ឡាលីន ​យកមកប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ។ ចំណែកវត្ថុតាងសមត្ថកិច្ចយើងមិនទាន់រកឃើញទេ ។

បច្ចុប្បន្ន កម្លាំង​កងរាជ​អាវុធហត្ថ​និងនគរ​បាលសហការចាត់ការករណីនេះតាមនីតិវិធី ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print