សម្ដេច​តេជោ​ ហ៊ុន​ សែន​ ៖​ កម្ពុជា​គ្មាន​ជម្លោះ​ជាតិ​សាសន៍​និងសាសនា​ទេ​

ចែករំលែក៖

ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​សាជាថ្មី​ថា​ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជម្លោះ​ជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។

សម្តេច​តេជោ​ បន្ត​ថា​ ប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

ប្រសាសន៍​សម្ដេច​តេជោ​ បែប​នេះ​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ នៅ​ក្នុង​ពិសារអាហារស្រាយបួស “ខែរ៉ាម៉ាឌន”ជាមួយបងប្អូនខ្មែរឥស្លាម ជិត​៥ពាន់​នាក់​ នា​សាល​មហោស្រព​កោះ​ពេជ្រ​ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាការជួបជុំគ្នាលើកទី៦ហើយបន្ទាប់ពីការជួបជុំគ្នានៅឆ្នាំកន្លងៗមកនេះ ហើយថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងបណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀតផង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ឆ្នាំនេះជាឆ្នាំទី១នៃអណត្តិទី៦ថ្មីនៃការជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដរាបណា សម្តេច នៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចនៅតែបន្តជួបជាមួយបងប្អូនខ្មែ-ឥស្លាមជាបន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសាសនាឥស្លាមទាំងអស់ដែលបានចូលរួមចំណែកថែរក្សាសន្តិភាព និងតាមរយៈការអញ្ជើញទៅចូលរួមបោះឆ្នោតកន្លងទៅនេះ ជាពិសេសអរគុណចំពោះការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឲរីកចម្រើនតទៅមុខទៀត។

ជាមួយ​គ្នា​នេះ​ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌនលើកទី៦នេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print