ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាបឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះថា បានចាប់រំលោភរហូតបានសំរេចកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទៀប ។
សមត្ថកិច្ចនគបាលស្រុកស្វាយទាបបានអោយដឹងថា បុរសដែលរងការចោទប្រកាន់មានឈ្មោះ ឃី ទ្រុប ហៅ ឆើត អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតក្នុងភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមករួមរស់ជាមួយប្រពន្ធនៅភូមិ ត្រពាំងរុន ឃុំ ព្រះពន្លា ស្រុកកំពង់រោទ៍ ។ រីឯនារីរងគ្រោះមានឈ្មោះង.ច.រ. ជាមនុស្សមិនសូវគ្រប់មានទីលំនៅក្នុងឃុំកើតហេតុខាងលើ។
ក្រោយពីសាកសួរ បុរសខាងលើបានសារភាពថា រូបគេជាកម្មករសំណង់ដោយមកធ្វើការនៅវត្តសារាយក្បែរផ្ទះស្ត្រីខាលលើ ហើយក៏បានស្គាល់គ្នារួចក៏សុំលេខទូរសព្ធ័ទំនាក់ទំនង និងណាត់ជួបគ្នាហើយក៏បានរួមរក្សរហូតបានសំរេច លុះព្រឹកឡើងស្រាប់តែក្រុមគ្រួសារនារីខាងលើប្ដឹងសមត្ថកិច្ចឃាត់ខ្លួនរូបគេតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកស្វាយទាបក៏បានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគបាលចាត់ការតាមច្បាប់ ៕
ដោយ៖ យឹម សុថាន