គ្រាន់តែ​រឿង​ឆ្កែ​កើតកូន​ គ្រូពេទ្យ​សត្វ​សញ្ជាតិ​បារាំង​ម្នាក់​ ចាក់សោ​ឃុំខ្លួន​មន្ត្រីរាជការ​ម្នាក់​តាំងពី​យប់​ រហូត​ដល់​ព្រឹក

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់​ពី​គេ​លេចឮ​ព័ត៌មាន​ថា​ មន្ត្រីរាជការ​ម្នាក់​ត្រូវ​បុរស​សញ្ជាតិ​បារាំង​ មុខងារ​ជា​ពេទ្យសត្វ​ ចាក់សោ​ឃុំខ្លួន​ ព្រម​ជាមួយ​បុរស​ម្នាក់​ទៀត​ តាំងពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ រហូត​ដល់​ម៉ោង​៧​ព្រឹក​ មិន​ទាន់​មានការ​ដោះ​លែង​ ដោយសារ​តែ​រឿង​យក​ឆ្កែ​ទៅ​ឲ្យ​កើតកូន​ ហើយ​សត្វ​ឆ្កែ​បាន​ងាប់​ ប៉ុន្តែ​គ្រូពេទ្យ​បែរជា​ទារ​លុយ​ថ្លៃ​សេវា​រហូត​ដល់​៧៥​ដុល្លារ​នោះ​ ។​

IMG_0630

​សេចក្តីរាយការណ៍​ពី​លោក​ ស​ រស្មី​ អ្នក​យក​ព័ត៌មាន​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​បាន​បញ្ជាក់​ថា​ បុរស​ដែល​រង​គ្រោះ​ឈ្មោះ​ ម៉ា​ ចាន់​រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​ជា​មន្ត្រីរាជការ​ ស្នាក់​ផ្ទះ​នៅ​ម្តុំ​អង់​តែ​ន​ទួលគោក រាជធានីភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ អុង​ ពន្លក​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ជិតខាង​ជាមួយ​គ្នា​នឹង​បុរស​ឈ្មោះ​ ម៉ា​ ចាន់​រិ​ទ្ធី​ ។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​មានរឿង​រ៉ាវ​ខាងលើ​កើតឡើង​ មេ​ឆ្កែ​របស់​បុរស​រង​គ្រោះ​បាន​ឈឺពោះ​កើតកូន​ ប៉ុន្តែ​មិន​អាច​កើត​ចេញ​រួច​នោះ​ឡើយ​ ទើប​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ បុរស​ជា​ជន​រង​គ្រោះ​បាន​នាំ​សត្វ​ឆ្កែ​នោះ​មក​កាន់​ពេទ្យសត្វ​របស់​លោកគ្រូ​ពេទ្យ​សញ្ជាតិ​បារាំង​ខាងលើ​ដែល​មាន​អ​សយ​ដ្ឋា​ន​ផ្ទះ​លេខ​ ផ្ទះ​លេខ​៤០​ ផ្លូវ​១១១​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ នៅ​ពេល​ទៅ​ដល់​ពេទ្យសត្វ​នោះ​ គ្រូពេទ្យ​សញ្ជាតិ​បារាំង​បាន​ពិនិត្យ​មើល​សត្វ​ឆ្កែ​ឈឺពោះ​កើតកូន​មិន​រួច​នោះ​បាន​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​លោកគ្រូ​ពេទ្យ​និយាយ​ថា​ សត្វ​ឆ្កែ​មិន​អាច​កើតកូន​ចេញ​ទេ​ ហើយ​មេ​ឆ្កែ​នោះ​ក៏​ងាប់​តែ​ម្តង​ជាមួយ​កូន​នៅ​ក្នុង​ពោះ​ ។​

​ក្រោយមក​ គ្រូពេទ្យ​សញ្ជាតិ​បារាំង​បាន​ទារ​លុយ​ពី​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ថ្លៃ​សេវា​៧៥​ដុល្លារ​ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​អះអាង​ថា​ គ្រូពេទ្យ​ព្យាបាល​សត្វ​ឆ្កែ​មិន​បាន​ផង​ ទារ​ថ្លៃ​សេវា​ច្រើន​ម៉្លេះ​ ពួក​គាត់​ព្រម​ឲ្យ​តែ​២០​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ​ តែគ្រូពេទ្យមិនព្រម ។​

​ប្រភព​បន្ត​ថា​ ដោយសារ​និយាយ​គ្នា​មិន​ត្រូវរ៉ូវ​រឿង​ថ្លៃ​សេវា​នោះ​ គ្រូពេទ្យ​សញ្ជាតិ​បារាំង​ចិត្តសឿង​បាន​ចាក់សោ​ឃុំខ្លួន​បុរស​ម្ចាស់​សត្វ​ឆ្កែ​ទាំង​ពីរ​នាក់​នោះ​ រួច​បើករថយន្ត​ចេញ​ទៅ​បាត់​រហូត​ដល់​ព្រឹក​ព្រលឹម​ វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ទើប​មានការ​ភ្ញាក់ផ្អើល​ សមត្ថកិច្ច​នាំ​គ្នា​មក​ជួយ​អន្តរាគមន៍​ ៕​

IMG_0628

FullSizeRender

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print