នគរបាលខេត្តកំពង់ចាម ចុះរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រុមជនសង្ស័យ៨នាក់ មានស្រី២នាក់ ដែលបានប្រព្រឹត្តរបរជួញដូរ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់យ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចុះបង្រ្កាប និងឃាត់ខ្លួន នៅស្រុក-ក្រុងចំនួន៣ ។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិ ការដ្ឋាននគរបាលស្រុកកំពង់សៀម ស្ទឹងត្រង់ និងក្រុងកំពង់ចាម បានចុះអនុវត្ត ភូមិឃុំមានសុវត្ថិភាព នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ និងក្រុងកំពង់ចាម ។

មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងបានប្រើវិធានការញុះញង់ចំនួន២ករណី គឺស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ស្រុកក្រូចឆ្មារ និងរដ្ឋបាលចំហរបាន១ករណី គឺនៅក្រុងកំពង់ចាម ក្នុងកម្លាំងបានឃាត់ខ្លួនជនសង្ស័យ៨នាក់ មានស្រី២នាក់ និងវត្ថុតាងមួយចំនួនផងដែរ ។

មន្ត្រីនគរបាលបានឲ្យដឹងឈ្មោះជនសង្ស័យទាំង៨នាក់នោះដូចខាងក្រោម ៖
១-ឈ្មោះ ប៊ុន ថៃ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្រក ឃំុស្រក ស្រុកកំពង់សៀម។

២-ឈ្មោះ ចន តារា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម។

៣-ឈ្មោះ ម៉ាន សុខក្រៃ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

៤-ឈ្មោះ ឡឹប ម៉ាតោះ ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ (មុខសញ្ញាដោះលែងពីពន្ធនាគារចំនួន០២លេីក ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

៥-ឈ្មោះ សារី រាវី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

៦-ឈ្មោះ សួង ឆៃហុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មំុ ខេត្តត្បូងឃ្មុំ។

៧-ឈ្មោះ សារឹម សេរីរត្ន័ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបាកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

៨-ឈ្មោះ ជា ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅក្រុងសួង ខេត្តត្បូងឃ្មុំ។

នគរបាលបញ្ជាក់ថា ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន ៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន១០​កញ្ចប់ ក្នុងនោះធំ១កញ្ចប់ និងតូចចំនួន៩កញ្ចប់ ,ទូរស័ព្ទ៧គ្រឿង ,ម៉ូតូ៣គ្រឿង ឧបករណ៍សេព និងវេចខ្ចប់ សំណាកថ្នាំញៀនមួយចំនួន ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print