នេះជារឿងពិត រន្ទះបាញ់ស្លាប់យុវជនម្នាក់ ពេលលកំពុងនិយាយទូរស័ព្ទ និង២នាក់ផ្សេងទៀតរងរបួសនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ពេលកំពុងនិយាយទូរស័ព្ទ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់រហូតដល់សន្លប់ បន្ទាប់ពីរន្ទះបាញ់ត្រូវ ក្នុងពេលបើកទូរស័ព្ទនិយាយ និង កំពុងច្រូតស្រូវ ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៤ និង១៥នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចត្នោតគម ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះមាស សារុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំពោះអ្នករងរបួស២នាក់ផ្សេងទៀតមិនទាន់ស្គាល់ឈ្មោះនៅឡើយនោះទេ ប៉ុន្តែជនរងគ្រោះទាំង៣នាក់នេះ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។

តាមប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នាច្រូតស្រូវប្រាំង នៅចំណុចកើតហេតុ នៅពេលដែលមេឃកំពុងភ្លៀងខ្លាំង​នោះ ជនរងគ្រោះឈ្មោះ មាស សារុន បានខលទូរស័ព្ទទៅ ហៅមិត្តភក្តិ ពេលដែលកំពុងខលទូរស័ព្ទក៍ត្រូវរន្ទះបាញ់ចំយុវជននេះតែម្តង បណ្តាលអោយស្លាប់ភ្លាមៗ ចំណែកជនរងគ្រោះពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់រហូតដល់សន្លប់ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ចន្ថា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print