ទើបចេញពីគុក ឆក់កាបូបម្តងទៀត ចូលគុកវិញ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានធ្វើការឃាត់ខ្លួនមុខសញ្ញាឆក់ ២នាក់ដែលទើបនិងចេញពីគុក ខណៈឆក់កាបូបស្ត្រីម្នាក់កំពុងជិះម៉ូតូមកពីលេងផ្ទះបងប្អូននៅម្តុំលូ៥ ត្រឡប់ទៅផ្ទះជួលភូមិទួលព្រង ហេតុការណ៍ឃាត់ខ្លួននេះ កាលវេលាម៉ោង ២១ និង៣០ នាទី ថ្ងៃទី៩ ឧសភា ២០១៩ ចំណុច ទីប្រជុំជន ផ្លូវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធធនាគា ជនសង្ស័យទី១មានឈ្មោះបឿន រ៉ាម៉ន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យទី ២ ឈ្មោះ ហាន ហាច ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរមិនពិតស្នាក់នៅ មិនពិត។(មានសារធាតុញៀន)មធ្យោបាយ ធ្វើសកម្មភាព ម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ១GL-4838ជារបស់ជនសង្ស័យ ។

ជនរងគ្រោះឈ្មោះ ជា លីម ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំពោះទ្រព្យសម្បត្តិ ក្នុងកាបូបជនរងគ្រោះ មាន ប្រាក់ដុល្លា១៥៣ដុល្លា, ប្រាក់រៀល៣០០០០រៀល ,ទូរស័ព្ទដៃម៉ាក Techno មួយគ្រឿង និង កាបូបដៃក្រហមចំនួន១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print