បបួលទៅផឹកស៊ីចូលខារាអូខេរួចប្រើល្បិចជូនទៅផ្ទះចាប់រំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានត្រូវជនល្មោភកាមប្រើល្បិចឲ្យមិត្តភក្តិបបួលទៅញ៉ាំអាហារនៅត្រើយម្ខាងនិងចូលច្រៀងខារាអូខេរួចប្រើល្បិចថាជូននាងទៅផ្ទះហើយឌុបចូលផ្ទះសំណាក់ចាប់បង្ខំរួមភេទមិនបានសម្រេច ទើបដឹកបន្តទៅកន្លែងស្ងាត់ចាប់រំលោភបានសម្រេចហើយគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកើតឡើងកាលពីវេលាម៉ោង០៣នឹង១៥នាទីទាបភ្លឺឈនចូលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវបឹងកក់នៅចំណុចដីឡូមួយកន្លែងសង្កាត់ស្រះចកខ័ណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះអែម ស្រីណា ហៅក្រៅស្រីពេជ្រ ភេទស្រី២៩ឆ្នាំស្នាក់នៅម្តុំផ្លូវដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ៣។

តាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនបានស្គាល់មិត្តភ័ក្ដ្រស្រីម្នាក់ទៀតទើបតែរយះពេល៣ខែតែប៉ុណ្ណោះខណៈមុនពេលដែលកើតហេតុវេលាម៉ោង៩យប់ក៏មិត្តភ័ក្រគាត់ជិះម៉ូតូកង់បីឥណ្ទមកយកជនរងគ្រោះទៅញ្ញាំអីនៅខាងត្រោយម្ខាង  ។ លុះពេលដែលញ្ញាំអីរួចក៏បន្តទៅច្រៀងខារ៉ាអូខេបន្តនៅម្តុំជ្រោយចង្វារខណៈដែលច្រៀងចប់រូចជនសង្ស័យម្នាក់ប្រុសបានប្រើល្បិចជូនជនរងគ្រោះទៅផ្ទះដោយនិយាយថាផ្ទះក្បែរគ្នា ដោយខ្លួន(ជនរងគ្រោះ)មិនមានម៉ូតូជិះផងនោះក៏ព្រមទៅជាមួយរួចក៏ជិះម៉ូតូមួយគ្រឿងហុងដាស្តុបពីពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1HL-5880ដែលជាម៉ូតូរបស់ជនល្មោភកាមហើយបានជិះចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្លូវទំនប់៧០រួចបានចាប់ខាងស្រីបង្ខំមិនបានសម្រេចជនរងគ្រោះបា នស្រែកបង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្ទះសំណាក់ហើយជនរងគ្រោះរត់ចេញក្រៅត្រូវបានជនសង្ស័យតាមលួងលោមអោយជិះម៉ូតូជាមួយរួចដឹក ចេញទៅម្តុំដីឡូមួយកន្លែងនៅក្នុងប្លុកបឹងកក់រួចធ្វើសកម្មភាពចាប់រំលោភបានម្តងដោយប្រើអំពើហឹង្សា ទះកំភ្លៀងចំនួនមួយកំភ្លៀងហើយធ្វើសកម្មភាពចាប់ផ្តួលនាងទៅដីនិងធ្វើសកម្មភាពបង្ខំរំលោភបានសម្រេចតែម្តង ក្រោយធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចរួចមកជនសង្ស័យបានដឹកជនរងគ្រោះយកទៅទំលាក់ចោលនៅម្តុំDNទើបបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវតាមជនល្មោភកាមយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print