វិភាគ ៖ អាមេរិក-ចិន កាន់តែប្រឈមមុខតានតឹងដាក់គ្នា ដោយការដំឡើងពន្ធទៅវិញទៅមក

ចែករំលែក៖

ក្រោយអាមេរិកសម្រេចដំឡើងពន្ធនាំចូលទំនិញពីចិនមានតម្លៃ សរុបជាង​២០០ពាន់លានដុល្លារ  នៅពេលនេះចិនក៏បានអនុម័តដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក ៥៤១០ប្រភេទ មានតម្លៃសរុប​៦០ពាន់លានដុល្លារ​អាមេរិក​។ សកម្មភាពខាងលើនឹងធ្វើឲ្យ វិស័យពាណិជ្ជកម្មអាមេរិក ចិនធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងឆមាសទីពីរឆ្នាំ​២០១៩នេះ ។

ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោក មិនតែប៉ុណ្ណោះចិនបានចំណាយប្រាក់វិនិយោគ និងជួយដល់ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានទាំងតំបន់អឺរ៉ុបផងដែរ ។ ដូច្នេះចិនមិនដែលខ្វល់ពីការដំឡើងពន្ធ ពីអាមេរិក នោះឡើយ បើកមិនអាំចនាំចូលអាមេរិក ចិនក៏អាចនាំចេញទៅកាន់ទីផ្សាផ្សេងទៀតជុំវិញពិភពលោក​។

នៅពេលនេះ ដែរក្រោយអាមេរិកដំឡើងពន្ធ ២០០ពាន់លានដុល្លារលើទំនិញនាំចូលពីចិន ដែលចូលជាធរមាននៅថ្ងៃទី​១០ខែឧសភា ​ពេលនេះចិនបានឡើងគម្រោង តបតអាអាមេរិកវិញ ។ ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសដំឡើងពន្ធ នាំចូលពីអាមេរិក ពី​១០ភាគរយ ២០% និង​២៥% ដល់ទំនិញនាំចូលពីអាមេរិក ៥១០ប្រភេទ ។

ពន្ធថ្មីដែលចិនដំឡើងលើទំនិញអាមេរិកនិងចូលជាធរមាននៅថ្ងៃទី​១ខែមិថុនា​ មានតម្លៃសរុប​៦០ពាន់លានដុល្លារ​។ កាលពីថ្ងៃទី​១៣ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន​បានប្រកាសថា ទីក្រុងប៉េកាំង និងមិន រាថយចំពោះ សម្ពាធសេដ្ឋកិច្ច ពីអាមេរិកនោះឡើយ​។ ដោយចិនតបតវិញមិនឲ្យខ្វះមួយចំណុចណាឡើយ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដំឡើងពន្ធ​ដាក់គ្នារវាងចិននិងអាមេរិក បានធ្វើឲ្យពលរដ្ឋទាំងពីរ ក្លាយជាជនរង្គ្រោះ ដោយត្រូវចំណាយប្រាក់ជាច្រើន ក្នុងការទិញទំនិញ ដែលមានពន្ធថ្លៃ ។ បណ្តាក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិន ក៏ដូចជានៅអាមេរិក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយតម្លៃពលកម្មថ្លៃ ហើយពន្ធនាំចេញទៅកាន់ប្រទេសផ្សេង ថ្លៃខ្ពស់ ទៀត ធ្វើឲ្យផលិតផលរបស់អាមេរិក ពិបាកប្រគួតប្រជេងនៅក្នុង ប្រទេសចិន​។
បើមើលពីស្ថានភាពពាណិជ្ជកម្មវិញ ពីខែមករាដល់ខែមេសា ឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបានធ្លាក់ចុះចំនួន ១១,២% ដែលក្នុងនោះទំហំនាំចេញរបស់ចិន ទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៤,៨% ទំហំនាំចូលពីសហរដ្ឋអាមេរិកធ្លាក់ចុះ ២៦,៨%។ ប្រការនេះបានបង្ហាញឲ្យឃើញថា ផលិតផលរបស់អាមេរិកដែលនាំចូលប្រទេសចិន អាចជំនួសដោយផលិតផលផ្សេងទៀត។ 
ស្របពេលជាមួយគ្នានេះ គម្លាតរវាងទំហំនាំចេញច្រើនជាងការនាំចូលនៃប្រទេសចិន និងអាមេរិកបានពង្រីកដល់ ១០,៥% ដែលបានបង្ហាញថា ការដំឡើងពន្ធគយមិនអាចដោះស្រាយពីឫសគល់នូវបញ្ហាអតុល្យភាពផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបាននោះទេ ថែមទាំងបានបន្ថែមការចំណាយដើមទុនកាន់តែច្រើន ទៅលើអ្នកប្រើប្រាស់របស់អាមេរិកទៀតផង។

ដូច្នេះការដាក់សម្ពាធរបស់អាមេរិកគ្មានអ្វីគួរឲ្យភ័យខ្លាចនោះទេ ផ្ទុយទៅវិញសម្ពាធកាន់តែធំ ភាពធន់របស់ប្រទេសចិនក៏កាន់តែខ្លាំង។ ទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្ម ប្រទេសចិនបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួន តាំងពីដំបូងមកម្ល៉េះ គឺមិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម តែក៏មិនខ្លាចក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មដែរ ពោលគឺពេលចាំបាច់ត្រូវធ្វើសង្គ្រាមពាណិជ្ជកម្មដោយខានពុំបាន។ 
ប្រឈមមុខនឹងវិធីទន់និងរឹងរបស់អាមេរិក ប្រទេសចិនក៏បានឲ្យចម្លើយជាយូរមកហើយដែល ពោលគឺប្រសិនបើចង់ធ្វើការចរចា នឹងបើកទ្វាររហូតតែប្រសិនបើចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម នឹងតបតជាមួយអាមេរិកដល់ទីចុងបំផុត។ មិនថាស្ថានការណ៍ក្រៅមានការប្រែប្រួលយ៉ាងណាក៏ដោយ និយាយចំពោះប្រទេសចិនភាពសំខាន់ជាងគេ គឺធ្វើកិច្ចការផ្ទៃក្នុងរបស់ខ្លួនឲ្យបានល្អ ធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់។ ជំហានក្រោយរបស់អាមេរិក មិនថា ធ្វើការចរចា ឬធ្វើសង្គ្រាមពាណិជ្ជកម្ម ឬប្រើវិធានការអ្វីផ្សេងទៀតក្តី ក៏ប្រទេសចិនបានធ្វើត្រៀមលក្ខណៈរួច ដើម្បីតទល់នឹងប្រការនេះ។

 

ក្រោយពេលដែល ចិនប្រកាសដំឡើងពន្ធតបតវិញ ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានប្រកាសផងដែរថានឹងជួបពិភាក្សា ដោយផ្ទាល់ ជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង នៅខែមិថុនាខាងមុខនេះ ខណៈជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២កាន់តែ ឡើងកម្ដៅ បន្ទាប់ពីចិនប្រកាសពីការដំឡើងពន្ធលើមុខទិញនាំចូលពីសហរដ្ឋអាមេរិកមានទំហំ៦០ពាន់លានដុល្លារ ។

ថ្លែងចេញពីសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ « រឿងនេះអាចនឹងកើតឡើង…ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថាខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ…ហើយខ្ញុំគិតថាវានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសថានឹងដំឡើងពន្ធលើផលិតផលនាំចូលពី សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ ទីក្រុងវ៉ាស៊ីនតោនមកលើទំនិញរបស់ប្រទេសចិនមានទំហំជាង២០០ពាន់លានដុល្លារ។

ម្យ៉ាងវិញទៀត បើតាមក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន ក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print