បើកមិនធម្មតាទេ បានជាបុកខឿន រហូតហោះរំលងសួនច្បារមកបុករថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងយ៉ាងលឿនក្នុងសភាពស្រវឹងស្រាបានរេចង្កូតហោះរំលងឃឿន​សួនច្បាររួចទៅបុកចំរថយន្តស៊ីទេនដឹកហ្គាស់នឹងរថយន្តសុីណាមួយគ្រឿងទៀតនិងបុកម៉ូតូហុងដាឌ្រីមបណ្តាលអោយរងរបួសធ្ងន់២នាក់ខូចខាតរថយន្តខ្ទេចស្ទើទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរនឹងរោងចក្រម៉ែនសារុនស្ថិតនៅក្នុងភូមិដួងសង្កាត់ព្រែកព្នៅខ័ណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍អោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តបង្កមាយយគ្រឿងម៉ាកកាំម៉ារីបាឡែនពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2HA-6051 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុគេបានឃើញរថយន្តបង្កបោះពួយយ៉ាងលឿនក្នុងសភាពស្រវឹងស្រាងងុយដេកងោកមួយភាំងក៏រេចង្កូតមកឆ្វេងដៃហោះរំលងឃឿនពុះចែកទ្រូងផ្លូវរួចទៅបុកចំរថយន្តស៊ីទេនដឹកហ្គាស់មួយគ្រឿងម៉ាកហុីនយ៉ាន់ដាយពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ3A-3191បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងបុកចំពីមុខពេញទំហឹងបណ្តាលអោយខ្ទេចរថយន្តស៊ីទេនដឹកហ្គាស់អស់មួយកំណាត់មុខនឹងបែកកញ្ចក់មួយ ជំហៀងខាងស្តាំហើយរថយន្តបង្កវិលមួយជុំទៅបុកនឹងម៉ូតូហុងដាឌ្រីមសេ១២៥ពាក់ស្លាកលេខកណ្តាល1G-0192ចំពីមុខបណ្តាលអោយខ្ទេចវៀចកង់មុខហើយរថយន្តបង្កមិនទាន់អស់ល្បឿននោះទេក៏ជ្រុលទៅប៉ះចំរថយន្តសុីណាមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខបាត់ដំបង2C-5789បើកបរស្របទិសដៅគ្នាជាមួយរថយន្តស៊ីទេនដឹកហ្គាស់ចំកាងមុខផ្នែកខាងស្តាំបណ្តាលអោយខ្ទេចមួយជំហៀងចំនែកឯរថយន្តបង្កវិញបែកកង់ទាំង៤នឹងខ្ទេចស្ទើរទាំងស្រុងហើយម្ចាស់រថយន្តរងរបួសដាច់ស្លឹកត្រចៀកមួយជំហៀង
ខាងស្តាំភ្លាមៗនោះដែររថយន្តសង្គ្រោះក៏បានមកដល់ដឹកយកជនរងគ្រោះម្ចាស់ម៉ូតូហុងដាឌ្រីមនឹងម្ចាស់រថយន្តបង្កយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ។

ក្រោយពេលកើតហេតុរថយន្តបង្កនឹងរថយន្តរងគ្រោះថែមទាំងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕​ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print