ការវាយប្រហារទៅលើនាវាដឹកទំនិញ និងប្រេងរបស់ប្រទេស អារ៉ាប់រួម កាលពីថ្ងៃទី១២ខែឧសភា បណ្តាលឲ្យនាវាទាំង៤គ្រឿង ខូចខាតយ៉ាងដំណំ។ នៅពេលហេតុការណ៍កើតឡើងភ្លាមៗ មានព័ត៌មានផ្សាយថា ជាការវាយប្រហារច្រឡំពីយន្តហោះចម្បាំងអាមេរិក និងបារាំង ។ប៉ុន្តែក្រោយក្រុមអ្នកជំនាញអាមេរិក ទៅស្រាវជ្រាវនោះ ឃើញថា មានអ៊ីរ៉ងជាប់ពាក់ព័ន្ធនៅក្នុងហេតុការនោះ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទាំងនោះជាសកម្មភាពរៀបចំឡើងដោយអាមេរិក ដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ ដូចអ្វីដែល អាមេរិកបានរៀបចំវាយប្រហារដោយអាវុធ គីមីនៅក្នុងប្រទេសស៊ីរីហើយ ទម្លាក់កំហុសទៅឲ្យ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាំសាដ។
តាមការវាយតម្លៃជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក បង្ហាញឲ្យឃើញថា អ៊ីរ៉ង់ ឬ បក្ខពួករបស់អ៊ីរ៉ង់ ជាអ្នកវាយប្រហារទៅលើនាវាពាណិជ្ជកម្ម៤ គ្រឿង ក្នុងនោះមានទាំងនាវាដឹកប្រេង របស់ប្រទេសអារ៉ាប់រួម UAE ។
ការចោទប្រកាន់ខាងលើរបស់អាមេរិក នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងរវាងអ៊ីរ៉ង និងប្រទេសអារ៉ាប់។ មន្ត្រីស្រាវជ្រាវអាមេរិកបានឲ្យដឹងថា នាវានិមួយៗ មានប្រហោច ធំៗដោយការបំផ្ទុះគ្រាប់បែក ។ក្រុមអ្នកឯកទេសអាមេរិកបានទៅស្រាវជ្រាវ តាមសំណើររបស់ប្រទេស UAE ។ មន្ត្រីស្រាវជ្រាវមិនបានបញ្ជាក់ពីលទ្ធផលផ្លូវការនៅឡើយទេ។
ក្នុងចំណោមនាវាទាំង៤គ្រឿងរងការវាយប្រហារនោះ មាននាវាដឹកប្រេង អារ៉ាប៊ីសាអូឌីត២គ្រឿងនាវាដឹកប្រេងបំពាក់ទង់ជាតិ ន័រវេយ១គ្រឿង និងនាវា UAE ១គ្រឿង។ នាវាទំាងអស់រងការខូចខាតយ៉ាងខ្លាំង ដោយការវាយប្រហារកាលពីថ្ងៃទី១២ខែឧសភា។
កន្លងមកអាមេរិកបានព្រមានពីគ្រោះថ្នាក់ ដល់បណ្តានាវាដឹកទំនិញនៅក្នុងតំបន់ ហើយអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងជាច្រើនទៅកាន់ទីនោះ។
ការលើកឡើងរបស់អាមេរិកគឺផ្ទុយពីព័ត៌មានពេលដំបូង ថា យន្តហោះច្បាំងអាមេរិក និង បារាំងបានវាយប្រហារច្រឡំលើនាវាដឹកទំនិញរបស់UAE ។ ប៉ុន្តែក្រោយមក ក្រុមអ្នកស្រាវជ្រាវអាមេរិកថា អ៊ីរ៉ង់និងបក្ខពួកជាអ្នកវាយប្រហារទៅវិញ ។ ទាំងនោះជាការរៀបចំ ដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ របស់អាមេរិកឬ?៕