ម៉ៅ គឹមធីតា ថា គូម៉ា មិនងាយប្រចណ្ឌផ្តាស់ទេ

ចែករំលែក៖

ភ្នំពេញ៖ បើកបណ្តើរ និងទទួលស្គាល់ចំណងស្នេហ៍ដោយបើកចំហរ តារាសម្តែងស្រីស្រស់សោភា ​ម៉ៅ គឹមធីតា និងតារាចម្រៀងលោក គូម៉ា កាន់តែមានទំនុកចិត្តខ្ពស់លើស្នេហាពួកគេ ក្រោយពីចំណងស្នេហ៍នេះទទួលបានការយល់ព្រមពេញលេញពីគ្រួសារទាំងពីរ។ ម៉ៅ គឹមធីតានៅតែបន្តការងារសិល្បៈដដែលស្របដែលឈុតឆាកឱបថើបសម្រាប់នាងនៅតែមានខណៈដែលនាងសរសើរពីទឹកចិត្តគូម៉ា ដែលមិនងាយនឹងប្រចណ្ឌផ្តាស់នោះ។

មិនធ្លាប់ទម្លាយថ្ងៃរៀបការដូចតារាដទៃ ប៉ុន្តែ ម៉ៅ គឹមធីតាបង្ហើបថាស្នេហាមួយនេះមិនទុកយូរ ប៉ុន្តែក៏មិនឆាប់ពេកដែរ។ នាងថាអាចមួយឆ្នាំពីរឆ្នាំទៀតពួកនាងនឹងគិតហើយអំពីការកសាងគ្រួសារប៉ុន្តែពេលនេះជាពេលដែលត្រូវរកលុយ។ នាងនៅតែបន្តទទួលយកការសម្តែងភាពយន្តដដែលខណៈដែលនៅក្នុងដៃនៅសល់ភាពយន្តខ្លះ ស្របពេលដែលភាពយន្តរឿង”ផ្ទះចុងភូមិ” ដែលនាងសម្តែងជាតួឯក បានចាក់បញ្ចាំងជាផ្លូវការហើយ។ នាងថារាល់ការសម្តែង មិនមានការដាក់បម្រាមណាមួយពីម្ចាស់បេះដូងនោះទេគឺ គាត់​(គូម៉ា) បើកផ្លូវឲ្យ។ ដូចរឿង”ផ្ទះចុងភូមិ” ក៏មានឈុតឆាកស្និទ្ធិស្នាលគ្នាច្រើន ប៉ុន្តែមិនមែនជាបញ្ហាដែលធ្វើឲ្យពួកគេទាស់ទែង ។ នាងថាគូស្នេហ៍នាងក៏ជាអ្នកសិល្បៈ ដួចនេះដឹងថាអ្វីជាការសម្តែង ហើយពួកនាងទុក​ចិត្តគ្នាជានិច្ច។

សម្ដែងជាមួយគ្នា ជាលើកទី២ហើយ ដោយកាលពីលើកទី១ គឺផលិតករតម្រូវឲ្យនាយគ្រឿន បឺតមាត់នាងក្នុងនាមជាគូស្នេហ៍ផង ប៉ុន្តែសម្រាប់គូស្នេហ៍របស់នាង គឺនៅតែមិនប្រចណ្ឌ។ នាងថាសម្រាប់ការសម្ដែងសិល្ប: មិនថាឈុតអី ឬ ប្លង់អីនោះទេ លោកគូម៉ា អត់ប្រចណ្ឌតែម្ដង ប៉ុន្តែបើភាពស្និទ្ធស្នាល ជាមួយតារាសិល្ប: ឬ ជាមួយបុគ្គលណាមួយ ខុសពីពេលសម្ដែង គឺលោកប្រចណ្ឌខ្លះដែរ។នាងថាក្នុងរឿង “ផ្ទះចុងភូមិ” នាង និង នាយគ្រាន់ គ្រាន់តែសំបូរឈុតថើបគ្នា និងលើកបីគ្នា ក្នុងនាមជាគូស្នេហ៍ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតស្វីតៗ និងឈុតបឺតមាត់ជាដើមដូចកាលសម្ដែងប៉ះគ្នា ក្នុងរឿងទី១ គឺមិនមាននោះទេ។ នាងបានទាំងបង្ហាញការជឿជាក់ថា ភាពយន្តដែលនាង បានសម្ដែងជាតួឯកនេះ នឹងទទួលជោគជ័យ លើសពីការរំពឹងទុកផងដែរ ៕ ដោយ ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print