លោកអភិបាលខណ្ឌដង្កោ សួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ បេតុង និងលូ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ។

image1

លោកអភិបាលខណ្ឌក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ​ បានធ្វើការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ភូមិបុរីកម្មករ ដែលជាអ្នកទទួលផលដោយផ្ទាល់ និងប្រើប្រាស់ផ្លូវ០១ខ្សែនេះប្រចាំថ្ងៃ ដែលផ្លូវថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត មិនប៉ះពាល់ដល់សុខភាព និងមានផាសុខភាពក្នុងការរស់នៅ យ៉ាងណាមិញ លោកអភិបាល ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាផ្លូវនេះឲ្យបានល្អប្រសើរ និងបានយូរអង្វែង ដើម្បីប្រើប្រាស់ ។

លោកអភិបាលក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។ លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ មានផ្លូវ មានស្ពាន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

​ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសារទរ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែងផ្លូវបេតុងថ្មី ដែលជាសមិទ្ធផលដែលគាត់ទទួលបាននាពេលនេះដែលកន្លងមកផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការប្រកបរបចិញ្ចឹមជីវិតរបស់ពួកគាត់ និងទៅធ្វើបុណ្យទានទៀតផង ព្រោះផ្លូវនេះជាផ្លូវសំខាន់ភ្ជាប់ទៅវត្តព្រះបាទជាន់ឯក ។

​គួរបញ្ជាក់ថា ផ្លូវបេតុង០១ខ្សែនេះ ជាផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥២៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិបុរីកម្មករ ស្ថិតក្នងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ និងលូ ដែលមានមុខកាត់ ០,៦ម៉ែត្រ តាមបណ្តោយផ្លូវបេតុង បានស្ថាបនារួចនាពេលថ្មីៗនេះ ៕

image2 (1)

image3 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print