សម្តេច​តេជោ​ ៖​ “ទិវាជាតិនៃការ​ចងចាំ​”រំលឹក​និង​គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ​ជាង​៣លាន​នាក់​ ស្លាប់​ក្នុង​របប​ប៉ុលពត​

ចែករំលែក៖

ភ្នំពេញ​៖​”ទិវាជាតិនៃការ​ចងចាំ​”​ នៅ​ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ គឺ​ បង្កើតឡើងដើម្បីរំលឹកនិងគោរពវិញ្ញាណក្ខន្ធ និង​ ធ្វើបុណ្យ​ឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និង​យល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលប្រជាជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ។

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សង្កត់​ធ្ងន់​ថា​ “សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំអោយសង្រ្គាមនិងរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសារជាថ្មី”៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print