កាលពីថ្ងៃទី១៧ ខែធ្នូ សាលារៀន ជាង១.០០០ខ្នងនៅក្នុងទីក្រុងឡូសអាន់ ជឺឡេសត្រូវបានបិទទ្វារក្រោយពីមានការ គំរាមកំហែងពីក្រុមភេរវកម្ម។ នៅ ពេលនេះប៉ូលិសកំពុងតែស្រាវជ្រាវរកមុខសញ្ញាដែលបានគំរាមខាងលើ ។
សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា សិស្សនៅទីក្រុងឡូសអាន់ជឺឡេសត្រូវ បានបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញ ចំណែក រថយន្ដក្រុងដឹកសិស្សត្រូវចូលចតនៅ កន្លែងដើមវិញតាមការបញ្ជារបស់ប៉ូលិស ក្នុងតំបន់។
លោក Ramon Cortines នាយក សាលាឯកភាពនៅរដ្ឋឡូសអាន់ជឺឡេសLAUSD បានឱ្យដឹងថា លោកទទួល បានការគំរាមកំហែងពីជនមិនស្គាល់ មុខពីគម្រោងវាយប្រហារភេរវកម្ម ប៉ុន្ដែ លោកមិនបានផ្ដល់ព័ត៌មានលម្អិតជុំវិញការគំរាមនោះឡើយ ។
សាលា LAUSD ជាសាលាឯកជន ធំបំផុតទី២នៅអាមេរិកដោយមានសិស្សរហូតដល់ទៅ៦៤០ពាន់នាក់រៀននៅក្នុងសាលាជាង១ពាន់ខ្នង។ ការគំរាមកំហែង ដែលអាចជឿបានមិនមែនកើតឡើងនៅក្នុងសាលាតែមួយឬពីរបីខ្នងឡើយគឺបាន គំរាមទាំងអស់ក្នុងពេលតែមួយ ។ ទាំង នោះហើយយើងចាំបាច់ត្រូវបើកការ ស្រាវជ្រាវឱ្យបានច្បាស់ចៀសវាងហេតុការណ៍អាក្រក់កើតឡើង ។
ប៉ូលិសបានស្នើឱ្យបន្ដបិទទ្វារសាលា រៀនរហូតដល់ការស្រាវជ្រាវបានបញ្ចប់ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
ការគំរាមកំហែងខាងលើបានកើត ឡើងក្រោយរយៈពេលមិនដល់មួយសបា្ដហ៍ ក្រោយពីមានការបាញ់ប្រហារសម្លាប់ មនុស្ស១៤នាក់និងរាប់សិបអ្នករងរបួសនៅមិនឆ្ងាយប៉ុន្មានទីសាលារៀនខាងលើ។ ទាំងនោះហើយទើបបង្កឱ្យមានការព្រួយ បារម្ភកាន់តែខ្លាំងឡើងពីមន្ដ្រីគ្រប់គ្រង នៅក្នុងតំបន់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី