ខេត្តត្បូងឃ្មុំ ៖ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង នៅពេលអ្នកបើកបរប្រើប្រាស់ល្បឿនលឿនមកដល់ផ្លូវកោងបានរេចង្កូតក្រឡាប់ រួចបានបន្តល្បឿនជ្រុលបុករថយន្តកាមរីមួយគ្រឿងបើកក្នងទិសដៅ បញ្រ្ចាស់ទិសគ្នា បណ្តាលអោយមនុស្សរងរបួស និងរថយន្តខូចខាត២គ្រឿង ។
ហេតុការណ៍កើតឡើងនៅថ្ងៃចន្ទ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០០:១២នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣១-២៣២ ស្ថិតនៅភូមិចង្គំស្ពាន ឃុំទន្លូង ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។
ប្រភពព័ត៌មានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរថយន្តសណ្តោងរ៉ឺម៉ក ម៉ាក ស្តាលីង(ផលិតនៅប្រទេសអាមេរិកកាំង) ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3E 5343 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A 5407។ បេីកបរ ដោយ ឈ្មោះសុឹម សុធារ៉ា ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិដូនម៉ៅលើឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(គ្មានរបួស)។
ចំណែករថយន្តរងគ្រោះម៉ាកកាម៉ារី ហាយប៊្រីត(Camary) ពណ៌ស ពាក់ស្លាកលេខ សៀម រាប 2A 6598 បេីកបរដោយឈ្មោះសឹុម សារ៉េន ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី(គ្មានរបួស) រួមដំណើរដោយ ១.ឈ្មោះយឹុម ស្រីមុំ ភេទស្រីអាយុ៣៧ឆ្នាំ ជាតិខ្មែរត្រូវជាប្រពន្ធ(របួស ស្រាល) ២.ឈ្មោះអ៊ាង គឹមហេង ភេទប្រុសអាយុ១៣ឆ្នាំត្រូវជាកូន(គ្មានរបួស) ៣.ឈ្មោះរឿន សារ៉េនបរមី ភេទស្រីអាយុ០២ឆ្នាំត្រូវជាកូន(គ្មានរបួស) ៤.ឈ្មោះនេន សំអុល ភេទ ប្រុសអាយុ ២៥ឆ្មាំ ជាតិខ្មែរ ត្រូវជាក្មួយ (គ្មានរបួស)។ រថយន្តទាំងពីរគ្រឿងបើកក្ន្ងងទិសដៅផ្ទុយគ្នា ។
ប្រភពបន្តថា រថយន្តបង្កបានប្រេីប្រាស់ល្បឿនយ៉ាងលឿន លុះបេីកបរដល់ចំណុចកេីតហេតុ (ផ្លូវកោង)បាន វ៉េចង្កូតក្រឡាប់អូសនៅលេីផ្លូវហេីយបានទៅបុកជាមួយ រថយន្តម៉ាកកាម៉ារីហាយប៊្រីត(Camary) ពណ៌ស ដែលបេីកបរពីទិសខាងលិច ទៅទិសខាងកេីត ចំទ្វារ នៃរថយន្តម៉ាក កាម៉ារីហាយប៊្រីតផ្នែកខាងឆ្វេង បណ្តាលឲធ្លាក់ទៅខាងត្បូងផ្លូវ តែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅ អន្តរាគមន៍វាស់វែងបញ្ជាក់ថា មូលហេតុដោយសារកត្តាមនុស្ស និងប្រើប្រាស់ល្បឿនលឿន។ ករណីនេះបង្កអោយខូចខាតរថយន្តចំនួន០២គ្រឿង(កម្រិតធ្ងន់)។
ចំពោះវត្ថុតាង:រថយន្តចំនួន០២គ្រឿង កម្លាំង ជំនាញនគរបាលចរាចរណ៍បានយកមករក្សា ទុកនៅអធិការ ដ្ឋាននគរបាលស្រុកមេមត់ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ