ប្រទេសតំបន់ឈូងសមុទ្រ អនុញ្ញាតិឲ្យអាមេរិក ដាក់ពង្រាយនាវាចម្បាំងប្រឆាំងអ៊ីរ៉ង់

ចែករំលែក៖

អារ៉ាប៊ី សាអូឌីត ដឹកនាំប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រ  បានសម្រេចអនុញ្ញាតិឲ្យអាមេរិកដាក់ពង្រាយកម្លាំងទាហានជើងទឹក នៅតំបន់សមុទ្រ ត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។

សារព័ត៌មាន​ Jerusalem Post ​នៅព្រឹកថ្ងៃទី​២០ខែឧសភា ​បានផ្សាយថា ការសម្រេចខាងលើ​ត្រូវបានប្រទេសតំបន់ឈូងសមុទ្រ អនុញ្ញាតិ កាលពីសប្តាហ៍កន្លងមក​។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែល​អាមេ រិក​​និងអ៊ីរ៉ង់ប្រឈមមុខតានតឹងដាក់គ្នា ​ពិសេសក្រោយពេលដែល​​ នាវាដឹកប្រេង អារ៉ាប៊ី​សាអូឌីត ព្រមទាំងទីតាំងប្រេង រងការបាញ់ប្រហារ  ​។

នៅពេលនេះ កម្លាំងទាហានជើងទឹកអាមេរិកបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ ក្នុងពេលជាមួយគ្នានេះដែរ​​អង់គ្លេសក៏បាន​បញ្ជូនទាហាន ទៅកាន់តំបន់មជ្ឈិមបូព៌ា​បង្កើនការយាមល្បាតនៅទីនោះ។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា​ នាវាចម្បាំង​អាមេរិក  និងនាវាផ្ទុកយន្តហោះ​កំពុងតែថ្វើសមយុទ្ធ បង្កើនសមត្ថភាពការពារ ​និងវាយលុក​ទៅលើសត្រូវ  ក្នុងនោះទប់ស្កាត់ការគំរាមកំហែងពីងអ៊ីរ៉ង់។

កាលពីថ្ងៃទី​១៩ខែឧសភា កម្លាំងទាហាន ជើងទឹកអាមេរិក​បានធ្វើសមយុទ្ធ​ ទ្រង់ទ្រាយធំ មាននាវាផ្ទុកយន្តហោះ​ USS ​Abraham Lincoln  និងនាវាវាយលុក​ USS Kearsage ​ សហការ​ជាមួយកម្លាំងទាហានជើងទឹក វាយឡើងគោក។

កងពលនាវាផ្ទុកយន្តហោះ​ ដឹកនាំដោយ​នាវា​ USS Abraham Lincoln ​បានទៅកាន់តំបន់មជ្ឈឹមបូព៌ា ជាសារ​សំខាន់ព្រមានដល់ប្រទេសអ៊ីរ៉ង់  ក្រៅពីនេះក៏បានបញ្ជូន​យន្តហោះចម្បាំទម្លាក់គ្រាប់ និងវាយលុកជាច្រើនទៅកាន់ទីនោះផងដែរ​ក្នុងនោះមានប្រទេសកាតា​។

ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ​បានព្រមានអ៊ីរ៉ង់ ​តាមបណ្តាញសង្គម​ Twitter ​នៅថ្ងៃទី​២០ខែឧសភា បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមជាទ្រងទ្រាយធំ​ រវាងអាមេរិកនិងអ៊ីរ៉ង់ ក្រោយពេល ប្រឈមមុខតានដឹងដាក់គ្នា ។

លោកត្រាំសរសេរនៅលើបណ្តាញសង្គម​ Twitter ​ថា​«ប្រសិនបើអ៊ីរ៉ង ចង់ធ្វើសង្គ្រាម គឺជាថ្ងៃអាវសានរបស់ប្រទេសនេះ​ ​សូមកំគំរាមអាមេរិក»។

កាលពីថ្ងៃទី​១៩ខែឧសភា  មេបញ្ជាការ​កងទ័ពបដិដវត្តអ៊ីស្លាមអ៊ីរ៉ង លោក​ Hossein Salami ​បានបញ្ជាក់ថា អ៊ីរ៉ង់ចង់បានសន្តិភាព មិនចង់ធ្វើសង្គ្រាមនោះឡើយ​​ ។ប៉ុន្តែអ៊ីរ៉ង់មិនខ្លាចធ្វើសង្គ្រាមជាមួយអាមេរិកនោះដែរ ​។

កន្លងមក មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក​ Ayatollah Ali Khamenei ​បានបញ្ជាក់ថា​នឹងមិនមានសង្គ្រាម ជាទ្រងទ្រាយធំកើនឡើងនៅតំបន់ឈូងសមុទ្រ នោះឡើយ ។ ប៉ុន្តែអ៊ីរ៉ង់​នឹងមិនចូលរួមពិភាក្សា លើកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកនោះឡើយ។

ប្រធានាធិបតីអាមេរិកកដូណាលត្រាំបានបង្កើន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាល អ៊ីរ៉ង់  ក៏ដូចជាបង្កើន វត្តមាន យោធា​នៅជុំវិញប្រទេសអ៊ីរ៉ង់ត្រៀមវាយប្រហារជាទ្រង់ទ្រាយធំ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print