អាជ្ញាធររាជធានីភ្នំពេញ និមន្ដព្រះសង្ឃ២០៧អង្គរាប់បាតបង្សុកូលឧទិ្ទសកុសល ជូនដល់នាក់ស្លាប់ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត ក្នុងទិវាជាតិចងចាំ២០ ឧសភា នៅមជ្ឈមណ្ឌ លជើងឯក

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និមន្ដព្រះសង្ឃ២០៧អង្គរាប់បាតបង្សុកូលឧទិ្ទសកុសល ជូនដល់នាក់ស្លាប់ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត ក្នុងទិវាជាតិចងចាំ២០ ឧសភា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក នៅព្រឹកថ្ថ្ងៃងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ ឧសភា ២០១៩ ដោយមានការចូលរួមជាអធិបតីភាពពីលោក ប៉ា សុជាតិវង្ស ប្រធានគណៈបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារាជធានី ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត ចូលរួមប្រមាណជាង៥០០នាក់ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃ២០ឧសភា ជាទិវាជាតិ នៃការចងចាំ ដើម្បី រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។

គោលបំណនៃទិវាជាតិ នៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់អស់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពត ដ៏ឃោរឃៅ។

លោកបន្ដថា៖ ទិវាចងចាំ២០ ឧសភា កន្លងទៅ ត្រូវបានគេហៅថា ទិវាចងកំហឹង។ ទិវានេះ​ត្រូវបាន សសភាជាតិនៃសាធា រណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃ ចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់​ប្រជា​ពលរដ្ឋ​។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត​សហករណ៍របស់របបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។

ទិវាជាតិនៃការចងចាំ ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ​ កាលពីថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។​ ការកំណត់យកថ្ងៃនេះធ្វើជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ​សម្កសម្រាប់ជាការរំឮកដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​៦ ​ខែ​មករា​ឆ្នាំ​១៩៧៩។ ថ្ងៃ២០ឧសភាគឺជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាជនកម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន ។

លោក ប៉ា សុជាតិវង្ស បានបន្ដថា៖ ដោយមូលហេតុនេះទើបរដ្ឋបាលរាជធានីភ្នំពេញនិង គណៈអចិន្ត្រៃយ៍គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំដោយមាននិមន្តព្រះសង្ឃចំនួន២០៧អង្គបង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់បាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ ដែលពិធីនេះបានធ្វើឡើងនមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ នាថ្ងៃទី២០ឧសភា ដែលមានការចូលរួមពីថ្នាក់ដឹក នាំរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រី ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូប និងមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់ផងដែរ ។

​ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានបានដាក់កម្រងផ្កា និងអុជធូប ដោយសម្រួមកាយវាចាចិត្តនៅចំពោះមុខស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ៨.៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញពីរណ្តៅសព រួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅ យកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយក៏សូមឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងជិត១ម៉ឺននាក់សូមទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងឹតបានកន្លងផុតទៅជាង៣ទសវត្សរ៍ក៏ដោយចុះ តែស្លាកស្នាមនៃសោកនាដកម្មប្រល័យពូជសាសន៍ នៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប និងហាក់ដូចជានៅថ្មីៗ ស្រស់ៗនៅឡើយ។ មហាសោកនាដកម្ម និងវិនាសកម្មប្រល័យពូជសាស៍នៃរបបដ៏ព្រៃផ្សៃ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ បានធ្វើឲ្យជីវិតជនស្លូតត្រង់ នៃប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានគេកាប់សម្លាប់ និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ ដែលដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។ ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើម មាននៅពាសពេញ ផ្ទៃប្រទេស ក្រោមស្នាដៃតែមួយ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ។ ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូនខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោក កុំភ្លេចនូវរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ​និងគួរឲ្យស្អប់ខ្ពើមនេះ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជា រាជរដ្ឋាភិបាល គឺជាស្ថាបនិកតែមួយគត់ ក្នុងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ កើតមានជាលើកទី២ នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹង រកបានដោយលំបាកនេះឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចរួមគ្នាទប់ស្កាត់ឲ្យបាន នូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជា ឲ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print