ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងផ្ទះសង្ស័យជាករណីគំនុំ

ចែករំលែក៖

ភ្នំពេញ៖សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាមនៅផ្ទះកើតហេតុ បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យជុំវិញកន្លែងកើតហេតុ។
ហេតុការប្រទះឃើញសាកសពស្លាប់ក្នុហថ្លុកឈាមនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦ ព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងព្រាយសង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើកោសលវិច្ច័យនិងស្រាវជ្រាវរកវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ ដោយនៅលើខ្លួនសាកសពឃើញមានស្នាមចាក់នឹងកាំបិតជាច្រើនកន្លែងផងដែរដោយពុំទាន់ដឹងថាជាអំពើប្លន់សម្លាប់ឬក៏ជាករណីឃាដកម្មនៅឡើយទេ។
(ព័តិ៍មានលំអិតសូមរងចាំបន្តិចទៀត ព្រោះសមត្ថកិច្ចកំពុងធ្វើការពិនិត្យនៅឡើយ)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print