ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបកែវបានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់បញ្ជូនទៅដាលាដំបូងខេត្តចាត់ការតាច្បាប់។
ការឃាត់ខ្លួនជនសង្សយ័នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៤.៥៣នាទីថ្ងៃអាទឹត្យ ១រោច ខែពិសាខ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩
ចំណុចចំការស្វាយចន្ទីនៅក្បែអូររអឹលស្ថិតក្នុងភូមិលើឃួនឃំុកិចុងស្រុកបកែវខេត្តរតនគិរី។
ប្រភពពីដមត្ថកិច្ចថាជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះវ៉ានពៅភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែមានស្រុកកំណេីតភូមិដាឃំុដាស្រុកមេមុតខេត្្តត្បូងឃ្មុំបច្ចុប្បន្នរសនៅភូមិត្រុំឃំុទីងចាក់ស្រុកបរកែវខេត្តរតនគិរី។
ប្រភពបន្តថាដមត្ថកិច្ចកំពុង តែល្បាតចំណុចអូរអឹលដែលជាកន្លែងប្រជាពលរដ្ឋទៅលេងកំសាន្តយ៉ច្រើនផងនោះស្រាបតែឃើញជនសង្ស័យម្នាក់ខាងលើជិះម៉ូតូយ៉ាងលឿនចូលចំការស្វាយចន្ទីនៅចំណុចក្បែអូររអឹលស្ថិតនៅក្នុងភូមិលើឃួនឃំុកិចុងស្រុកបកែវខេត្តរតនគិរី
កម្លាំងក៏បាន ដេញតាមហើយសួរនាំទៅជននោះក៏ទំលាក់ថ្នាំញៀនក្បែជើងហើយកម្លាំងក៏បានឃាត់ ខ្លួនតែម្ដង។
សម្ភារះដកហូតបានរួមមានម្សៅ ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨ញ្ជាប់តូចនិងម៉ូតូមួយគ្រឿងទូរស្ទ័១គ្រឿង។
ហើយជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវដើម្បីបំពេ ញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ដោយ ជីវន្ត័