វិភាគព័ត៍មានសេដ្ឋកិច្ចអន្តរជាតិ៖ ការបង្កើតសង្គ្រាមពាណិជ្ជកម្ម ជាមួយចិន​ដោយសារអាមេរិក​ខ្លាច​ត្រូវបាត់បង់តំណែងមហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោក

ចែករំលែក៖

តាមរបាយការណ៍ក្រុមហ៊ុន ស្រាវជ្រាវ របស់ចក្រភពអង់គ្លេសបាន លើកឡើងថា ការរីកចម្រើន របស់ចិននាពេលបច្ចុប្បន្ន នឹងក្លាយជា ប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោក ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ មិនរងចាំរហូតដល់ឆ្នាំ​២០៣០ ឬ​២០៣៥ ដូចការព្យាករណ៍ នាពេលកន្លងមក នោះឡើយ​។

ចំណុចទាំងនោះហើយបានជា អាមេរិក ចាំបាច់ត្រូវចាត់វិធានការ លើសេដ្ឋកិច្ចចិនពីពេលនេះ មិនទុកឲ្យចិន ដើរជិតទាន់ទើប ទប់ស្កាត់គឺហួសពេលទៅហើយ​។

ប្រព័ន្ធផ្សព្វផ្សាយចិន បានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោន​ថា​បាន​រៀបគំរោងប្រឆាំង ទីក្រុងប៉េកាំង ​ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់ចិន ។ អាមេរិក​ខ្លាចបាត់បង់មហាអំណាចសេដ្ឋកិច្ច ទីមួយលើពិភពលោក​។
ការលើកឡើងខាងលើ ក្រោយពេលដែលរដ្ឋាភិបាលអាមេរិក ​ថ្កោលទោសចិន មិនព្រមដោះស្រាយ ចំពោះក្តីបារម្ភរបស់ ទីក្រុងវ៉ាស៊ីនតោន ស្តីពី​កម្មសិទ្ធិបញ្ញា ។ បន្តែសរព័ត៌មានចិន បានច្រានចោលព័ត៌មានខាងលើ​របស់អាមេរិក​។​នៅក្នុងអត្ថបទវិភាគមួយបានបង្ហាញឲ្យឃើញថា​«​ អាមេរិកបារម្ភពីការអភិវឌ្ឍន៍​ របស់ទីក្រុងប៉េកាំង កាន់តែខ្លាំងឡើង និងមានឥទ្ធិពល​នៅលើឆាកអន្តរជាតិ ។
នៅក្នុងសប្តាហ៍នេះ បណ្តាញទូរទស្សន៍ជាតិចិនបានផ្សាយនៅអត្ថបទវិភាគដែលមានខ្លឹមសារ​ថ្កោលទោសដល់សង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិក​​។ គោលជំហររបស់ចិន​បានបង្ហាញយ៉ាងច្បាស់ថា ចិនមិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មឡើយ ប៉ុន្តែចិនមិនរាថយឡើយ ដោយ​ចូលរួមក្នុងល្បែងសង្គ្រាមនេះជាមួយអាមេរិកដល់ទីបញ្ចប់។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងក្រោយពេល អាមេរិក ដំឡើងពន្ធនាំចូលពីចិន មានតម្លៃ ជាង​២០០ពាន់លានដុល្លារ ​ចូលជាធរមាននៅថ្ងៃទី​១០ខែឧសភាកន្លងទៅ ។ ចំណែកចិនវិញក៏បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកតម្លៃ​៦០ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែ៦ ខាងមុខនេះ ។

កន្លងមក ​សារព័ត៌​មាន Bloomberg បានផ្សាយថា ប្រទេស​ចិន​នឹង​វ៉ា​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​​ប្រទេស​​មាន​សេដ្ឋ​កិច្ច​ធំ​ជាងគេ​ក្នុង​​​ពិភព​លោក​​នៅ​ត្រឹម​ឆ្នាំ ​២០៣០​ ដែល​​​យោង​​តាមការ​សិក្សា​មួយ​ដោយ​ក្រុម​​​សេដ្ឋ​វិទូ​ប្រចាំ​ក្រុមហ៊ុន HSBC Holdings Plc ​​​ដែល​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​អង្គារ​។ ការ​សិក្សា​នេះ​ក៏​បាន​ព្យាករ​ផង​ដែរ​ថា ​ប្រទេស​ចិន​នឹង​​នៅ​តែ​ជា​អ្នក​រួម​ចំណែក​​ធំបំផុត​​ដល់​កំណើន​​សេដ្ឋ​កិច្ច​សកល​​​​​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ខាង​មុខ។
ការ​សិក្សា​នេះ​បានព្យាក​រ​ថា ផ.ស.ស ​របស់​ចិន​​ នឹង​កើន​ឡើង​ពី​​ ១៤,១​​ ពាន់​ពាន់លាន​​ដុល្លារ​​នា​ពេល​​បច្ចុប្បន្ន​​ដល់​ ២៦​ ពាន់​ពាន់​លាន​​ដុល្លារ​​​ក្នុង​ឆ្នាំ​ ២០៣០​ ខណៈ ផ.ស.ស ​​របស់​អាមេរិក​ នឹង​កើន​ឡើង​យឺត​ពី ​២០,៤ ​ពាន់​ពាន់​លាន​ដុល្លារ​​ដល់​ ២៥,២ ​ពាន់​ពាន់​លាន​​ដុល្លារ។
ការព្យាករ​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​អះ​អាង​របស់​​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កាល​ពី​ខែ​មុន​​ដែលថា ​ចិន​​​លែង​ស្ថិត​នៅលើ​​ផ្លូវឈ្នះ​​អាមេរិក​​​​ក្នុង​រយៈ​ពេល​​ដ៏​ខ្លី​ខាង​មុខ។
​ទោះ​យ៉ាង​ណា​ក្តី ​ការ​ព្យាករ​របស់​ក្រុមហ៊ុន HSBC ​ត្រូវ​បាន​គាំ​ទ្រ​​ដោយ​​​ការ​ព្យាករ​មួយ​ទៀត​​ដែល​ធ្វើ​ឡើង​ដោយ​​មូលនិធិ​​​​រូបិយវត្ថុ​​អន្តរជាតិ​ (IMF) ​កាល​ពី​ខែ​កក្កដា ​ដែល​​បាន​ឲ្យ​ដឹង​​ថា ​ចិន​អាច​នឹង​ក្លាយ​ជា​​ប្រទេសមាន​​សេដ្ឋ​កិច្ច​ធំ​បំផុត​របស់​ពិភព​លោក​​ត្រឹម​ឆ្នាំ​ ២០៣០។
ការ​សិក្សា​របស់​ក្រុមហ៊ុន​ HSBC ​ក៏​បាន​ឲ្យដឹង​​ផង​ដែរ​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​​កំពុងស្ទុះ​​ងើបខ្លាំង​​​​នានា ត្រូវ​បាន​រំពឹង​ថា​នឹង​រួម​ចំណែក​​រហូត​ដល់ ​​៧០ ​ភាគ​រយ​​នៃ​​កំណើនសេដ្ឋកិច្ច​​​សាកល​នៅ​​ត្រឹម​ឆ្នាំ​ ២០៣០។
ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ប្រាប់​ក្រុម​អ្នក​តំណាងរាស្ត្រ​ថា អ្នក​ធ្វើ​គោល​នយោបាយ​ចង់​ឲ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​មាន​កម្រិត​ពី ៦ ទៅ ៦,៥ ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ដែល​នេះ​ជា​ការ​បន្ថយ​បន្តិចបន្តួច​ពី​គោលដៅ​កាល​ពី​ឆ្នាំ​មុន ដែល​ចង់​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​កម្រិត ៦,៥ ភាគរយ។
ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ផ្លូវការ​របស់​ប្រទេស​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​នេះ កាល​ពី​ឆ្នាំ ២០១៨ មាន​ចំនួន ៦,៦ ភាគរយ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈពេល​ជិត ៣ ទសវត្សរ៍​កន្លង​មក​នេះ ដោយសារតែ​មាន​តម្រូវការ​ទំនិញ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស និង​ដោយសារតែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក Li Keqiang បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ផល​ចំណេញ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានា និង​ថវិកា​រួម​ចំណែក​ផ្នែក​ធានារ៉ាប់រង​សង្គម​ចំនួន ២៩៨ ពាន់​លាន​ដុល្លារ​អាមេរិក ក៏ដូចជា​បន្ទាប​ពន្ធ​លើ​តម្លៃ​បន្ថែម​សម្រាប់​ផ្នែក​ផលិតកម្ម​ពី ១៦ មក​នៅ ១៣ ភាគរយ។ ស្រប​ពេល​នោះ​ដែរ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​កញ្ចប់​ថវិកា​ចំនួន ១៧៧ ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​យោធា​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​ការ​កើន​ឡើង​ចំនួន ៧,៥ ភាគរយ។

រដ្ឋសភា​ចិន​ត្រូវ​គេ​រំពឹង​ថា ​នឹង​អនុម័ត​លើ​ច្បាប់​ថ្មី​មួយ​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​លើក​នេះ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បរទេស​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​របស់​ពួកគេ​ដល់​រដ្ឋាភិបាល​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ចិន​នោះ​ទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print