ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសុំឲ្យបងប្អូនយុទ្ធជន យុទ្ធនារីយកចិត្តទុកដាក់លើកិច្ចការការពារសុខភាព ខណៈដែលរដូវរងារចូលមកដល់ ។
នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រីបានសរសេរថា៖
«បងប្អូនយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធគ្រប់ភេទ (កងទ័ព អាវុធហត្ថ នគរបាល) ដែលកំពុងឈជើងតាមបណ្តោយព្រំដែន បណ្តាកោះ និង តំបន់ព្រៃ ជាទីស្រឡាញ់។
ពេលនេះតំបន់មួយចំនួននៅក្នុងកម្ពុជា ធាតុអាកាសចាប់ផ្តើមត្រជាក់ហើយ។ សុំបងប្អូនយកចិត្តទុកដាក់លើកិច្ចការពារសុខភាព។
សង្ឃឹមថាអាវរងារដែលបានចែកជូនរួចមកហើយ នឹងជួយកាត់បន្ថយនូវភាពរងាររបស់បងប្អូន។
សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច» ៕