សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ សុំ​ឲ្យ​បងប្អូន​យុទ្ធ​ជន​ យុទ្ធ​នារី​យកចិត្តទុកដាក់​លើ​កិច្ចការ​ការពារ​សុខភាព​ ខណៈ​ដែល​រដូវរងារ​ចូល​មក​ដល់​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សុំ​ឲ្យ​បងប្អូន​យុទ្ធ​ជន​ យុទ្ធ​នារី​យកចិត្តទុកដាក់​លើ​កិច្ចការ​ការពារ​សុខភាព​ ខណៈ​ដែល​រដូវរងារ​ចូល​មក​ដល់​ ។​

​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​៖

«​បងប្អូន​យុទ្ធ​ជន​ យុទ្ធ​នារី​ នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ភេទ​ (​កងទ័ព​ អាវុធហត្ថ​ នគរបាល​)​ ដែល​កំពុង​ឈ​ជើង​តាម​បណ្តោយ​ព្រំដែន​ បណ្តា​កោះ​ និង​ តំបន់​ព្រៃ​ ជាទី​ស្រឡាញ់​។​

​ពេល​នេះ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​កម្ពុជា​ ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ហើយ​។​ សុំ​បងប្អូន​យកចិត្តទុកដាក់​លើ​កិច្ច​ការពារ​សុខភាព​។​

​សង្ឃឹមថា​អាវរ​ងារ​ដែល​បាន​ចែក​ជូន​រួច​មក​ហើយ​ នឹង​ជួយ​កាត់​បន្ថយ​នូវ​ភាព​រងារ​របស់​បងប្អូន​។​

​សូម​ជូនពរ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ​ និង​ ជោគជ័យ​គ្រប់​ភារកិច្ច​»​ ៕

1

4

3

2

...

5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print