លោក អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទ ឥស្លាមស្ដីពីគុណតម្លៃនៃការនិយមកណ្ដាល នៅអារ៉ាប់ប៊ីសាអូឌីត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់
លោកបណ្ឌិតអគ្គលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) នៅយប់ថ្ងៃអាទិត្យ៨រោចខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក និងជាបេសកជនពិសេស​តំណាង ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំអង្គការ​សហប្រតិបត្តិការ​ឥស្លាម​ OIC (Organization of Islamic Cooperation)បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ទៅកាន់ទីក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមសន្និសីទឥស្លាមស្តីអំពី”គុណតម្លៃនៃការនិយមកណ្តាល”ក្រោមព្រះរាជអធិបតីភាពរបស់ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលមានរយៈពេលបួនថ្ងៃពីថ្ងៃទី២៧-៣០ ខែឧសភា ឆ្នាំ២០១៩។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នេះគឺជាសន្និសីទលើកទី៤៤ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌិត។ អាណត្តិសមាជិកភាពក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការនេះមានរយៈពេលប្រាំឆ្នាំ ដែលអាចតែងតាំងសាជាថ្មី ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រតិបត្តិ យោងតាមសំណើរបសអគ្គលេខាធិការ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក។
លោកទេសរដ្ឋមន្ត្រីបានបន្ដថា៖ ឝណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយរូបលោកផ្ទាល់ ឈ្លៀតឱកាស ក្នុងដំណើរទស្សនកិច្ច ចូលរួមសន្និសីទឥស្លាមស្តីអំពី គុណតម្លៃនៃការនិយមកណ្តាល នៅអារ៉ាប៊ីសាអូឌីតនេះ លោកនឹងគណៈប្រតិភូ និងចូលជួប ពិភាក្សាការងារជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់កិច្ចការសាសនា អគ្គលេខាធិការOIC ដែលជាអង្គការធំទី២ បន្ទាប់ពី UN ប្រធានធនាគារ ISDB រួមនិងស្ថាប័នឥស្សរជនសំខាន់ៗផ្សេងទៀត ។ ក្នុងគោលបំណង ពិភាក្សាការងារ និង បង្កើនទំនាក់ទំនង រវាងកម្ពុជា និងប្រទេសអារ៉ាប៊ីសាអូឌីត ឲ្យកាន់តែជិស្និទយោគយល់ពីគ្នា ទៅវិញទៅមកលើកការងារ អភិវឌ្ឍន៏គ្រប់វិស័យ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print