រថយន្តកាមរីបាឡែនបុករថយន្តកុងតឺន័រពីក្រោយ ឆ្លងចរន្តភ្លើងឆាបឆេះសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆាបឆេះសន្ធោសន្ធៅ ហើយរថយន្តកុងតឺ័ន័របើកបន្តទៅមុខបាត់។ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ លើស្ពានមុនីវង្សចាស់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ័ ស ពាក់ស្លាកលេខភ្នំពេញ 2AM .0830 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបានឡើងស្ពានមុនីវង្សចាស់ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុបានជ្រុលទៅបុក រថយន្តកុងតឺន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខចំណែករថយន្តកុងតឺន័រមិនបានឈប់ទេក៏បើកបន្តដំណើរទៅមុខ បាត់តែម្ដង។

ភ្លាមនោះដែរគេឃើញម្ចាស់រថយន្តចុះមកមើលរថយន្តរួចបានឡើងចូលក្នុងរថយន្តបញ្ឆេះស្រាប់តែឆ្លងចរន្តអគ្គីសនីឆេះតែម្ដង។ឃើញដូចច្នោះម្ចាស់បានដើរចេញពីរថយន្តគេចខ្លួនបាត់បណ្ដាលឲ្យរថយន្តឆេះខ្លាំងឡើងៗ យ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុច់កើតហេតុបានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ​មកមួយគ្រឿងមកបាញ់បន្លត់ទើបរលត់ទាំងស្រុង។ រថយន្តត្រូវសមត្ថកិច្ចស្ទូចយកទៅស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print