កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​ ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម​

ចែករំលែក៖

ភ្នំពេញ​៖​ កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​ ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

12399200_935645173157210_615306329_n

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​នៅ​វេលា​ម៉ោងជាង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​មាន​កុង​ផ្លា​កកេ​ហើយ​មាន​ស្នា​ខ្សែ​រិ​តក​ និង​ដុំ​ថ្ម​១​ដុំ​យ៉ាង​ធំ​សង្កត់ពីលើ​សាកសព​ ដែល​គេ​សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម​ ។​

​បើ​តាម​ប្រភព​ព​ត័​មាន​ពី​កម្មករ​សំណង់​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សេង​ ចាន់​ធី​ អាយុ​៥២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ ខេត្តកំពង់ចាម​ ។​ អតីត​កម្មករ​សំណង់​ដែល​ត្រូវ​គេ​ផ្អាក​ពី​ការងារ​អស់​ប្រមាណ​ជាង​១​ខែ​មក​ហើយ​ ពិ​ព្រោះ​ខ្លាច​គ្រោះថ្នាក់​នៅ​ក្នុង​មោ​៉​ង​ធ្វើការ​ដោយសារ​គាត់​ចេះ​តែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រោង​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​ នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ប្រភព​បន្ត​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​មាន​កម្មករ​ជា​ច្រើន​នាក់​បាន​ធ្វើការ​រុះរើ​រោង​ក៏​បាន​ធំ​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ក៏​បាន​នាំ​គ្នា​ស្វែងរក​ និង​វែក​តាម​គុម្ព​ត្រែង​មើល​ក៏​ប្រទះ​ឃើញ​ជើងមនុស្ស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ ។​ បន្ទាប់​មក​សព​ជន​រង​គ្រោះ​នៅ​លើ​ខ្លួន​មាន​កុង​ផ្លា​កកេ​ ហើយ​ខ្សែ​រិ​ត​.​ក​និង​ដុំ​ថ្ម​១​ដុំ​យ៉ាង​ធំ​នៅ​ពីលើ​ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម​ ពិ​ព្រោះ​ជន​រង​គ្រោះ​ស្លាប់​ត្រូវ​ដោយ​មាន​កុង​ផ្លា​កកេ​សង្កត់ពីលើ​ ជា​ពិសេស​ដុំ​ថ្ម​ដ៏​ធំ​១​ ។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​ប្រហែល​១​ខែ​ ជន​រង​គ្រោះ​ត្រូវ​បាន​មេការ​សំណង់​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ពេល​កំពុងធ្វើការ​ដោយសារ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ​ ។​ បន្ទាប់​ពី​ផ្អាក​ការងារ​ ជន​រង​គ្រោះ​ក៏​ទៅ​ស្នាក់​នៅ​ជាមួយ​កូនប្រសារ​ដែល​ជា​កម្មករ​សំណង់​នៅ​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​នេះ​ដែរ​ ប៉ុន្តែ​ដោយ​មានការ​ថ្នាំងថ្នាក់​គ្នា​ជាមួយ​កូនប្រសារ​ជន​រង​គ្រោះ​ក៏​ចេញ​មក​ស្នាក់​នៅ​ក្នុង​រោង​ស្នាក់​ផ្សេង​ទៀត​នៅ​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​ដដែល​ តែ​៣-៤​ថ្ងៃនេះ​ស្រាប់តែ​បាត់​រូប​គាត់​ដោយ​មិនដឹង​មូលហេតុ​ គេ​គ្រប់​គ្នា​ឆ្ងល់​ដែរ​ តែ​រវល់​រៀងៗ​ខ្លួន​ក៏​ចេះ​តែ​ហីៗ​ទៅ​ ស្រាប់តែ​ពេល​នេះ​ប្រទះ​ឃើញ​សព​គាត់​ឡើង​ហើប​ស្អុយ​ ។​

​បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រហូត​មក​ដល់​ម៉ោង​ជិត​១០​យប់​រួច​ហើយ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print