ជោគជ័យលើទីផ្សារ Xundd សម្ពោធការិយាល័យនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ Xundd ដែលជាបណ្តុំបរិក្ខាទូរទស័ព្ទដៃ ទាំង Power Bank ឆ្នាំងសាកទូរស័ព្ទ ដុំសាក Screen សំបកទូរទស័ព្ទដៃ បានប្រកាសសម្ពោធការិយាល័យលក់ជាផ្លូវការរបស់ខ្លួនហើយ។ ការប្រកាសនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩នេះ ក្រោមវត្តមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សិល្បករជាច្រើនផងដែរ។

លោកហេង ចំរើន អគ្គនាយកតំណាងចែកចាយផលិតផល Xundd នៅកម្ពុជាបានបញ្ជាក់ថា ក្រោយពីចរាចរណ៍លក់លើទីផ្សារនៅកម្ពុជាកន្លងមក Xundd ត្រូវបានអ្នកប្រើប្រាស់ផ្តល់ទំនុកចិត្ត គុណភាពខ្ពស់ រូបរាងស្រស់ស្អាត និងតម្លៃសមរម្ភ និងពេញចិត្តមិត្រឹមតែសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាទេ ផលិតផលនេះក៏ពេញនិយមនៅបណ្តាប្រទសមួយចំនួនក្នុងតំបន់អាស៊ី។  លោកបន្តក្រោយពីចែកចាយជាផ្លូវការទៅកាន់តំបន់ខេត្តមួយចំនួនជោគជ័យ ផលិតផលនេះនឹងត្រូវចែកចាយបន្តទៅកាន់គ្រប់ខេត្តក្រុងផ្សេងទូទាំងប្រទេសផងដែរ។

បន្ទាប់ពីប្រកាសបើកដំណើរការការិយាល័យលក់កណ្តាលជាផ្លូវការ ក៏មានការដាក់តាំងបង្ហា និងបង្ហាញម៉ូតផលិតផលដែលចូលរួមពីសំណាក់សិល្បករជាច្រើនផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print