​​ណូម័រ ចូលរោងការជាមួយ VJ សុភា ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាស្រី អន រ៉ាស៊ីសុមេត្តា ហៅណូម័រ ចូលរោងការជាផ្លូវការជាមួយអ្នកផលិតកម្មវិធី និងជាពិធីករលោក VJ សុភា នៅថ្ងៃទី២៧ខែឧសភានេះហើយ។ ចូលរោងការទាំងភ្ញាក់ផ្អើនេះគឺកក្រោយស្វែងយល់ចិត្តគ្នាជាជាយូ និងទទួលស្គាល់ពីមេបាទាំងសងខាង។  

ពិធីសូត្រមន្តចូលរោងជ័យរបស់នាងនឹងធ្វើឡើងនៅថ្ងៃទី២៧ខែឧសភានេះ ខណៈដែលកម្មវិធីទទួលភ្ញៀវកិត្តិយសនឹងធ្វើឡើងនៅថ្ងៃទី២៨ខែឧសភា នៅមជ្ឈមណ្ឌល Capital Phnom Penh Hall នាសង្កាត់ភ្នំពេញថ្មី។ តារាស្រីរូបនេះបញ្ជាក់ថា ភ្ញៀវកិត្តិយសប្រមាណ៧០០នាក់នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនាងហើយមួយចំនួនធំជាអ្នកសិល្បៈរួមអាជីព។

នាងបញ្ជាក់ថាមុនពេលរៀបការនេះដែរនាងនិងស្វាមីបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់អស់ជាច្រើនសប្តាហ៍មកហើយរួមទាំងការទិញផ្ទះជាទីលំនៅរួមគ្នាផងដែរ។ តែយ៉ាងណា ដោយសារការស្រឡាញ់យល់ចិត្តគ្នាអស់រយៈពេល ៥ឆ្នាំ និងការតស៊ូលំបាកជាមួយគ្នា អ្នកទាំងពីរបានដើរដល់ផ្លូវមួយ គឺរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ មានការដឹងឮពីចាស់ទុំទាំងសងខាង ដែលធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវការសារទរចំពោះអ្នកទាំងពីរ។

តារាស្រីរូបនេះបន្តថាក្រោយរៀបការរួចនាងនិងស្វាមីនៅតែបន្តការងារសិល្បៈដដែល ខណៈមុខរបរលក់ជើងទារទេវត្តា ដែលជាអាជីពបកំពុងកាក់កបនឹងត្រូវពង្រីកបន្ថែមក្នុងពេលដ៏ខ្លីខាងមុខគឺក្រោយពេលមង្គលការនាងរួចចប់សប់គ្រប់៕  ដោយ វឌ្ឍនា

 

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print