ក្នុងពេលកំពុងតានតឹងជាមួយចិន មន្ត្រីសន្តិសុខជាន់ខ្ពស់អាមេរិក និងតៃវ៉ាន់ ជួបពិភាក្សាដោយកម្រមួយ

ចែករំលែក៖

បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាសន្តិសុខជាតិ ដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង​ ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បានឡើយ ។ លើសពីនេះទៅទៀត ចិន​មិនអនុញ្ញាតិ អាមេរិក បំផ្លាញគោលនយោបាយចិនតែមួយដែល​អាមេរិកបានសន្យា​។

អ្វីដែលអាចបង្កឲ្យមានភាពតានតឹង​កាន់តែខ្លាំងនោះ ពេលអាមេរិកនិងចិនកំពុង ប្រឈមមុខ ក្នុងវិស័យពាណិជ្ជកម្ម  ពេលនេះអាមេរិក ក៏បញ្ឈឺ ចិនបន្ថែមទៀតក្រោយ មន្ត្រីជាន់ខ្ពស់អាមេរិក និងតៃវ៉ានពិភាក្សាគ្នា​។

នៅថ្ងៃទី២៧ ខែឧសភា សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់អាមេរិក និងតៃវ៉ាន់បានជួបប្រជុំដ៏កម្រមួយ ដើម្បីឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជ្រាលជ្រៅរវាងគ្នា និងគ្នា។

ភាគីតៃវ៉ាន់ដឹកនាំដោយ លោក David Lee ប្រធានសន្តិសុខជាតិ ជួបជាមួយមន្ត្រីសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton ។ ការជួបប្រជុំនោះ ធ្វើឡើងកាលពីដើមខែឧសភានេះ ហើយក្រសួងកិច្ចការបរទេសតៃវ៉ាន់ទើបតែថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែឧសភា ។

ភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ផ្សាយថា ជំនួបនេះ ជាលើកទីមួយ ចាប់តាំងពីអាមេរិកបានបញ្ចប់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ឆ្នាំ១៩៧៩ ។

ជំនួបនេះ ត្រូវតៃវ៉ាន់ចាត់ទុកថា ជាការយកចិត្តទុកដាក់និងគាំទ្រដល់តៃវ៉ាន់ពីសំណាក់រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតី ។ ក្រសួងការបរទេសបញ្ជាក់ថា ជំនួបនោះបានកើតឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក Lee កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ។ អំឡុងជំនួបនោះ ភាគពីពាក់ព័ន្ធបានប្តេជ្ញាចិត្តពង្រឹង និងអនុវត្តនូវសេរីភាព បើកទូលាយតំបន់ឥណ្ឌូ-ប៉ាគស៊ីហ្វិក ។

អាមេរិកជាអ្នកលក់អាវុធឲ្យតៃវ៉ាន់ ហើយតាំងពីឆ្នាំ២០១០មក មានតម្លៃប្រហែល១៥ពាន់លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាត់ទុកដែនដីតៃវ៉ាន់ ជាអាណាខេត្តមួយរបស់ខ្លួន ។ ចិននឹងប្រើប្រាស់កម្លាំងនៅពេលចាំបាច់ដើម្បីយកដែនដីនេះមកស្ថិតក្រោមការគ្រប់គ្រងរបួសខ្លួន ៕

...

Flags of Taiwan and U.S. are placed for a meeting between U.S. House Foreign Affairs Committee Chairman Ed Royce speaks and with Su Chia-chyuan, President of the Legislative Yuan in Taipei, Taiwan March 27, 2018. REUTERS/Tyrone Siu – RC1A3638D870


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print