ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវរថយន្តដឹកកុងទីន័រថៃកិនបែកក្បាលស្លាប់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែតៈ ជនជាតិចិនតៃវ៉ាន់ម្នាក់ស្លាប់ភ្លាមៗនៅកន្លធងកើតហេតុ ដិយសារថយន្តដឹកកុងទីន័រថៃកិនកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ទី២៧ខែឧសភាឆ្នាំ២០១៩នៅចំណុចរង្វង់មូលច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតឋិតក្នុងភូមិក្បាលស្ពាន២សង្កាត់/ក្រុងវ៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថមិច្ចផែនចរាចរណ៌ក្រុងប៉ោយប៉ែតប្រាប់ថាៈមុនកើតហេតុមានរថយន្ត​ ស៊ឺម៉ីរ៉ឺម៉ក​ ម៉ាក​ VOLVO ក្បាល​ ពាក់ផ្លាក​លេខ​ Thaniland 62-3498​ ស៊ឺម៉ីរ៉ឺម៉ក​ ពាក់ផ្លាកលេខ​ Thaniland 78-8553​ បេីកទិសដៅ​ ពីទិសខាងកេីតទៅខាងលិច​​ ក្នុងល្បឿនយឺតៗ​ ដល់ក្នុងរង្វង់មូល​ មានម៉ូតូ​ ម៉ាក​ ហុងដា​ឃ្លិក​ ពណ៏ក្រហម គ្មានផ្លាកលេខ​ បេីក​ទិសដៅ​ស្របគ្នា​ ពី​ទិសខាងកេីតទៅខាងលិច​ បើកពីក្រោយរថយន្តធំ​ ហើយបានឡើងជែងរថយន្តធំខាងស្តាំដៃ រួចម៉ូតូកៀរទាក់ដៃចង្កូតនិងស៊ឺម៉ីរ៉ឺម៉ក​ កង់ក្រោយរថយន្តផ្នែកខាងស្តាំ ធ្វេីអោយម៉ូតូ​ ដួលខ្ទាតអ្នករួមដំណេីរ​ម៉ូតូ ចូលកង់ក្រោយផ្នែកខាងស្តាំ​ស៊ឺម៉ីរ៉ឺម៉ក​ រថយន្ត​ធំ បណ្តាលអោយ​កិនស្លាប់​ចំណែកស្ត្រីដែលជាដឹករងរបួសរបួសស្រាល​÷

​ ១-ឈ្មោះ​ GE​ UIX TING ភេទស្រី​ អាយុ​២៤ឆ្នាំ​ ជាជនជាតិ​ ចិន​ កាន់លិខិតឆ្លងដែនលេខ​ 309527553​ មុខរបរ បុគ្គលិកonline GrandDiamon អ្នកបេីកបរម៉ូតូ​ (របួសស្រាល)
​ ២-ឈ្មោះ​ CHUANG HSIN PET ភេទស្រី​ អាយុ​ ៣៣ឆ្នាំ​ ជាជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ​ 30995605 បុគ្គលិកonline GrandDiamon អ្នករួមដំណេីរម៉ូតូ​ (ស្លាប់)។

អ្នកទាំងពីរស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ប៉ ក្រុងប៉ប៉ ខេត្តប.ជ។​

សម្ភារៈ​ ម៉ូតូខូចស្រាល​ ចំណែក​ រថយន្ត​ធំ​ មិនខូចខាតអ្វីទេ​

មូលហេតុ​:ម៉ូតូបេីកប្រជែងរថយន្តទៅខាងស្ដាំខ្វះការប្រុងប្រយ័ត្ន​ (ក្រោយកេីតហេតុ​ អ្នកបេីកបររថយន្ត​ឈ្មោះ ប៊ូនមា វែនកែវ ភេទប្រុស អាយុ៣៩ឆ្នាំ (ជនជាតិថៃ)រស់នៅខេត្តបូរីរាំម ប្រទេសថៃ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត​ ឃាត់​ខ្លួន។

ក្រោយកើតហេតុគេបានឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានចុះជួយ អន្តរាគមន៍និងវាស់វែងដើម្បីប្រមូលភស្តុតាងកត់ត្រា និងយកវត្ថុតាទៅរក្សារនៅអធិការដ្ឋានក្រុងប៉ោយប៉ែតចាត់ការតាមច្បាប់។ចំពោះសព្វរងគ្រោះត្រូវក្រុមជួយសង្គ្តោះយករថយន្តដឹកមកតម្កល់នៅក្នុងវត្តបាលិលេយ្យ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print