វិភាគអន្តរជាតិ ៖ វិវាទពាណិជ្ជកម្ម​ អាមេរិកកំពុងតែបំប៉ោងកាន់តែធំ និងកុហកដល់មហាជន

ចែករំលែក៖

ស្ថានភាពវិវាទពាណិជ្ជកម្ម រវាងអាមេរិក​និងចិន  ពេលនេះ អាមេរិកបានអូសទាញ់បណ្តាក្រុមហ៊ុន ឯកជន​ចិន ចូលក្នុងសង្គ្រាមនោះដែរ ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យាហួវាយជាដើម​ ។

ពេលកន្លងមកថ្មីៗទីក្រុងប៉េកាំង បានចោទប្រកាន់មន្ត្រីអាមេរិកថា និយាយកុហកដល់សាធារណជនអំពីសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ ខណៈដែលភាពតានតឹងកើនឡើង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ នៅលើពិភពលោក បានធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដំឡើងពន្ធ លើមុខទំនិញរបស់ចិនក្នុងទំហំទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ ដែលជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងសងសឹក ហើយហាមឃាត់យ៉ាងដាច់ខាតមិនឱ្យក្រុមហ៊ុនអាមេរិក ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co Ltd ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរ​គមនាគមន៍ធំបំផុតរបស់ពិភពលោក។ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា នៅសហរដ្ឋអាមេរិកមានការសង្ស័យកាន់តែច្រើនអំពីសង្គ្រាមពាណិជ្ជកម្ម ដែលភាគីអាមេរិកបានបញ្ឆេះឡើងជាមួយប្រទេសចិន ភាពចលាចលទីផ្សារដែលបណ្ដាលមកពីសង្គ្រាមបច្ចេកវិទ្យា និងបានរារាំងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។

លោកបន្តថា នៅពេលសួរអំពីការរិះគន់ថ្មីៗរបស់លោក Mike Pompeo លើក្រុមហ៊ុន Huawei កាលពីពេលថ្មីៗ មន្ត្រីអាមេរិកប្រឌិតរឿងកុហកដើម្បីព្យាយាមបំភាន់ប្រជាជនអាមេរិក ហើយឥឡូវនេះពួកគេកំពុងព្យាយាមញុះញង់ឱ្យមានការប្រឆាំងខាងមនោគមវិជ្ជា។

សារព័ត៌មាន Xinhua របស់ប្រទេសចិន បានផ្សាយថាសហរដ្ឋអាមេរិកបានប្រាប់ដល់ប្រទេសចិនឲ្យកាត់បន្ថយការលូតលាស់ក្រុមហ៊ុនរដ្ឋរបស់ខ្លួនដោយប្រទេសចិននិយាយថា ជាការទាមទារដែលប្រៀបបាននឹងការបំពានលើអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ខ្លួន ។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានកើនឡើងយ៉ាងលឿនកាលពីដើមខែនេះបន្ទាប់ពីរដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចោទប្រកាន់ដល់ប្រទេសចិនថា បានលេបពាក្យសម្តីទាក់ទិននឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសកម្មភាពពាណិជ្ជកម្មរបស់ខ្លួន ។ បន្ទាប់ពីនោះ សហ​រដ្ឋអាមេរិកបានដាក់ពន្ធ២៥%បន្ថែមលើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារដែលបង្កឲ្យប្រទេស​ចិនឆ្លើយតបដោយដាក់ពន្ធលើផលិតផលអាមេរិកវិញ ។

ខណៈដែលការចរចាពាណិជ្ជកម្មត្រូវបានផ្អាក ភាគីទាំងពីប្រៀបដូចជាកាន់តែឃ្លាតឆ្ងាយពីគ្នា ។ ប្រទេសចិនបានបដិសេធថា ពួកគេមិនបានលេបពាក្យសម្តីទេ ប៉ុន្តែបានបញ្ជាក់សាជាថ្មីថា ពួកគេនឹងមិនលះបង់លើបញ្ហាដែលទាក់ទិននឹងគោលការណ៍ឡើយដើម្បីការពារអត្ថប្រយោជន៍សំខាន់ៗ ។

ភ្នាក់ងារសារព័ត៌មាន Xinhua បានបន្តថា «នៅតុចរចា រដ្ឋាភិបាលអាមេរិកបានលើកឡើងពីការទាមទារដ៏ឆ្មើងឆ្មៃមួយចំនួនទៅកាន់ប្រទេសចិន ដែលរួមមានទប់ស្កាត់ការលូតលាស់ក្រុមហ៊ុនរដ្ឋជាដើម»។

អ្នកវិភាគ និងក្រុមពាណិជ្ជករបាននិយាយថា ក្រុមហ៊ុនរដ្ឋក្នុងប្រទេសចិនមិនត្រឹមតែទទួលបានឧបត្ថម្ភ​ធន​ពីរដ្ឋាភិបាលទេតែក៏ទទួលបានអត្ថប្រយោជន៍ដទៃដូចជាការធានាសម្រាប់កម្ចីប្រាក់ និងទទួលបានអត្រាការប្រាក់ទាបសម្រាប់កម្ចីធនាគារថែមទផត ។

Xinhua បានបន្ថែមថាវាលើសព្រំដែននៃការចរចាពាណិជ្ជកម្ម និងបានប៉ះពាល់ដល់មូលដ្ឋានប្រព័ន្ធសេដ្ឋ​កិច្ចរបស់ប្រទេសចិន និងបង្ហាញថានៅក្រោយសង្គ្រាមពាណិជ្ជកម្មនេះ សហរដ្ឋអាមេរិកកំពុងតែព្យាយាមរំលោភបំពានអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ប្រទេសចិន និងបង្កំឲ្យប្រទេសចិនបង្កការប៉ះពាល់ដល់អត្ថប្រយោជន៍សំខាន់ៗរបស់ខ្លួន ។

Xinhua បានបន្តទៀតថា សហរដ្ឋអាមេរិកបានចោទប្រកាន់ដោយមិនមានភស្តុតាងបញ្ជាក់ដូចជាថាប្រទេសចិនបានបង្កំឲ្យមានការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនបរទេសប្រសិនបើចង់ធ្វើអាជីវកម្មក្នុងប្រទេសចិនផងដែរ ។

ពាក់ព័ន្ធនិងក្រុមហ៊ុនហួវាយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបតំរុយមួយថា លោកមើលឃើញបញ្ហា​ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន Huawei អាចនឹងត្រូវលើកយកមកដាក់លើតុចរចា រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ខណៈដែលលោកផ្ទាល់កន្លងមកតែងតែអះអាងថា Huawei ជាការគំរាមកំហែងដ៏អាក្រក់បំផុត ចំពោះសន្តិសុខជាតិអាមេរិកនោះ។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះធ្វើឲ្យគ្រប់គ្នាដឹងកាន់តែច្បាស់ថា Huawei ត្រូវបានចាប់ជាចំណាប់ខ្មាំងយ៉ាងពិតប្រាកដ ដើម្បីបង្ខំឲ្យប្រទេសចិនបង្ហាញ​ឥរិយាបទទន់ភ្លន់ជាងមុន ហើយចូលមកអង្គុយក្នុងតុ​ចរចាគ្នាវិញ ដែលត្រូវបានទទួលបរាជ័យនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្រោយការពិភាក្សាមិនត្រូវគ្នាយ៉ាងខ្លាំង​រវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាយក្ស​សេដ្ឋកិច្ចទាំងពីរ។

នៅក្នុងការលើកឡើងរបស់លោក ត្រាំ នោះត្រូវបានសង្កត់់ធ្ងន់យ៉ាងដូច្នេះថា «វាអាចទៅរួចថា Huawei នឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម… ប្រសិនបើខ្ញុំធ្វើកិច្ចព្រមព្រៀង ខ្ញុំអាចស្មានដឹងជាមុនថា Huawei ប្រាកដជានឹងត្រូវដាក់បញ្ចូល​ទៅក្នុងទម្រង់ ឬក៏ផ្នែកណាមួយនៃដំណោះស្រាយពាណិជ្ជកម្មមិនខាន…»។ ការលើកឡើង​របស់លោក ត្រាំ ហាក់ដូចជាចាប់ផ្តើមបញ្ច្រាសទៅហ្នឹងរបាយការណ៍កន្លងមក របស់មន្ត្រីសន្តិសុខជាតិ​​អាមេរិកខ្លួនឯងដែលជាអ្នករកឃើញថា Huawei គឺជាក្រុមហ៊ុនដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ​បំផុតទៅដល់សន្តិសុខសហរដ្ឋអាមេរិកទាំងមូល។

វាជាការបង្កមន្ទិលមួយសម្រាប់សាធារណមតិ ព្រោះនៅមុនការថ្លែងខាងលើនេះ លោក ត្រាំ បានព្រលះក្រុមហ៊ុន Huawei មួយប្រាវយ៉ាងខ្លីដូច្នេះថា «Huawei គឺជាអ្វីមួយដែល​គ្រោះថ្នាក់បំផុត… ចូរអ្នកសម្លឹងមើលលើអ្វី​ដែលពួកគេបានធ្វើរួចហើយទៅមើល ចាប់ពីទៅលើផ្នែកសន្តិសុខ និងយោធាយើងថែមទៀត… វាពិតជារឿងគ្រោះថ្នាក់ណាស់…»៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print