ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យមួយស្តីពី”ការកែប្រែនិងការដំឡើងប្រាក់បំណាច់ចៅក្រមនិងព្រះរាជអាជ្ញា”ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មានទេីបទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ ។
យោងតាមអនុក្រឹត្យនេះ ប្រធានតុលាការកំពូល និង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ទទួលបានប្រាក់បំណាច់ចំនួន១០លានរៀល ឬ ស្មើនឹង២,៥០០ដុល្លារអាមេរិក ។
ក្រៅពីនេះ មន្ត្រីតុលាការផ្សេងទៀត គឺ ទទួលបានប្រាក់បំណាច់តាមឋានានុក្រម ៕ចេស្តា
...