លោក អូស្មាន ហាស្សាន់ នាំយកលិខិតតែងតាំងបេសកជន ពិសេស ពីសម្តេចតេជោហ៊ុនសែន ជូនអគ្គលេខា ធិការអង្គការសហប្រតិបត្ដិការឥស្លាមOIC

ចែករំលែក៖

អារ៉ាប៊ីសាអ៊ូឌីត៖ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការOIC លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Yousef A Al Othaimeen អគ្គ លេខាធិការអង្គការសហប្រតិបត្តិការឥស្លាម(OIC) និងបាននាំយកលិខិតតែង តាំងលោកជាបេសកជនពិសេសរបស់កម្ពុជាប្រចាំOIC ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកអគ្គលេខាធិការអង្គការOIC ។ ជំនួបនេះបានប្រព្រឹត្ដទៅកាល ពីរាត្រីថ្ងៃចន្ទ៩រោច ខែពិសាខ ឆ្នាំកុរឯកស័កព.២៥៦៣ត្រូវនិងថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៩ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទឥស្លាមពិភពលោកស្តីពី “គុណតម្លៃនៃការនិយមកណ្តាល” នៅទីក្រុងម៉ាកាស់ ក្រោមព្រះរាជអធិបតី ភាពព្រះចៅ Khalad Al-Faisal Bin Abdulaziz Al-Saud ព្រះប្រមុខរដ្ឋក្រុងម៉ាកាស់ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលមានអ្នកចូលរួមជាតិនិងអន្តរជាតិចំនួន១៦០០នាក់។

អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិកចំនួន៥៧ ប្រទេស តំណាងឱ្យប្រជាជនជាង១ភាគ ៥នៅលើសកលលោក និងជាអង្គការធំទីពីរ បន្ទាប់ពីអង្គការ UN ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី៧ ខែឧសភាថ្មីៗកន្លងទៅនេះ ក្នុងពិធីអារហារស្រាយ បួសនៃសាស និកឥស្លាមនៅឯមជ្ឈមណ្ឌលកោះពេជ្យ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានប្រកាសតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម(Organization of IslamicCoo peration) ហៅកាត់ថា OIC បន្ទាប់មកនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត Yousef A Al Othaimeen អគ្គ លេខា ធិការអង្គការសហប្រតិបត្តិការឥស្លាម(OIC)ក៏បានឆ្លើយតបលិខិតមួយមកកាន់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរ ជាតិជាមួយនឹងកិច្ចស្វាគមន៍អបអរសាទរដែលសម្តេចនាយករដ្ឋមន្ត្រីបានផ្តល់សេចក្តីទុកចិត្ត តែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC ដែលជាអង្គការធំទីពីបន្ទាប់ពីអង្គការUN ៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print