​នាយចឺម បញ្ចេញទាំងផ្ទះវីឡាប្រណីត និងគូស្នេហ៍ព្រមគ្នា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យច្រណែននឹងតារាចម្រៀង នាយចឺម ក្រោយពីតារប្រុសរូបនេះបានបង្ហាញមុខគូស្នេហ៍ស្រស់សោភាសាច់ខ្ចីវ័យក្មេង ដំណាលគ្នានឹងរូបរាងផ្ទះវីឡាស្កឹមស្កៃរបស់តារាចម្រៀងវ័យក្មេងរូបនេះបានសាងសង់រួចរាល់ស្ទើតែ១០០ភាគរយហើយនោះ។

សង់ផ្ទះប្រណីតជូនអ្នកមានគុណអស់ជាង២សែនដុល្លារអាមេរិក នាយចឺម ទទួលបានការស្ញប់ស្ញែងមិនតិចទេពីមហាជន ដែលបង្ហាញពីភាពកត្តញ្ញូចំពោះអ្នកមានគុណ។ ផ្ទះថ្មីសង់លើដីចាស់ជិតរួចរាល់ជាស្ថាពរ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានបង្ហាញមុខគូស្នេហ៍ស្រីថ្មីស្រស់សោភាចុងក្រោយ។ នារីនោះមានរូបរាងស្រឡូនស្រស់សោភា មិនចាញ់តារាសម្តែងទេ ហើយត្រូវបានគេសង្ស័យថាជាគូស្នេហ៍ ហើយនាងក៏ជាតារាស្រីម្នាក់ដែលមានឈ្មោះគួរសមក្នុងចង្កោមអ្នកសិល្បៈដែរ។

នៅមិនទាន់រកការបញ្ជាក់ពីតារាចម្រៀង នាយចឺម បាននៅឡើយទេ ប៉ុន្តែបើតាមប្រភពអ្នកចិតដិតអតីតតារាកំប្លែងរូបនេះលើកឡើងថាគឺពិតជាគូស្នេហ៍ថ្មីរបស់នាយចឺមដែលមានការដឹងលឺពីចាស់ទុំទាំងសងខាង ហើយពួកគេបានសរសើរពីភព្វសំណាងនាយចឺមដែលជោគជ័យព្រមគ្មានទាំងការងារសិល្បៈ និងស្នេហា។មានការបញ្ជាក់ដែរថាសង្សាថ្មីចុងក្រោយនេះមានឈ្មោះថាគៀត បេឡាហៅ Je Far ជាតារាសម្តែង និងបង្ហាញម៉ូត ។

 ប្រភពលើកឡើងថា តារារូបនេះអាចរកប្រាក់ចំណូលពីការច្រៀងលើឆាកតន្ត្រីនៅតាមខេត្តប្រមាណចាប់ពីជាង២ពាន់ដុល្លារអាមេរិកឡើងទៅក្នុងលើកៗ ដូចនេះមិនមានអ្វីដែលចម្លៃកទេដែលតារារូបនេះអាចសន្សំប្រាក់ និងរកបានស្នេហ៍ថ្មីស្រស់សោភានោះ។ ប្រភពបន្តថា គូស្មេហ៍ថ្មីនេះត្រូវបាននាយចឺមគ្រោងប្រកាសជាផ្លូវការក្នុងការយកជាគូអនាគតនៅក្នុងអំឡុងខែមេសា ដែលជាថ្ងៃកំណើតរបស់ខ្លួន ប៉ុន្តែដោយសារផ្ទះថ្មីមិនទាន់សាងសង់រួចរាល់ទើបពិធីឡើងផ្ទះថ្មី ពិធីខួបកំណើត និងប្រកាសជាសាធារណៈត្រូវបានពន្យាពេល។

ទោះជាយ៉ាងណា កន្លងមកមានបុរសមិនតិចទេច្រណែន នាយចឺម ព្រោះគូស្នេហ៍របស់នាយសុទ្ធតែជាស្រីស្អាតៗដែលមានទាំងអ្នកក្នុងនិងក្រៅរង្វង់សិល្បៈ ហើយគេក៏មិនទាន់ប្រាកដដែរថាស្នេហាតារាប្រុសរូបនេះនឹងបន្តបានយូរ ឬចាប់ដៃគ្នាជាក្រុមគ្រួសារនៅឡើយ ​៕​ ​ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print