Grab ឈ្នះពាន «សហគ្រាសដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី» ឆ្នាំ២០១៩

ចែករំលែក៖

Grab (ហ្គ្រេប) ដែលជាកម្មវិធីឡើងលើទូរស័ព្ទឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឈ្នះពានរង្វាន់ «សហគ្រាសដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី (Asia Responsible Enterprise Award) សម្រាប់ឆ្នាំ២០១៩» ក្នុងការចូលរួមចំណែកក្នុងកម្មវិធី និរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា (Sustainable Urban Mobility for All Initiative) ហៅកាត់ថា SUMAI ដែលជាគម្រោងមួយមានគោល បំណងធ្វើឲ្យផ្លូវនានានៅកម្ពុជា កាន់តែមានសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី (AREA) មួយនេះ គឺជាការទទួលស្គាល់លើ ក្រុមហ៊ុនសាជីវកម្ម និងអង្គភាព/ស្ថាប័ននានា ចំពោះបំពេញការងារដ៏គួរឲ្យកត់សម្គាល់ទៅលើសកម្មភាពទទួល ខុសត្រូវសង្គម (CSR)។ ហើយពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏ខ្ពស់បំផុត សម្រាប់ការងារទទួលខុសត្រូវ សង្គម ដែលក្រុមហ៊ុននានា អាចទទួលបានទូទាំងតំបន់អាស៊ី។

លោក រ៉ូណាល់ វ៉ង (Ronald Wong) នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Grab Cambodia បានមាន ប្រសាសន៍ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការទទួលបានពានរង្វាន់នេះ តំណាងឲ្យក្រុមការងារ SUMAI នៅចំពោះមុខវត្តមានសមាជិក និងអង្គភាពល្បីៗជាច្រើននៅទីនេះ ដែលសុទ្ធសឹងតែមានប្តេជ្ញាចិត្តក្នុងការបង្កើត អនាគតប្រកបទៅដោយសមភាព និងនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ និងគណៈ វិនិច្ឆ័យ ក្នុងពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅអាស៊ី ចំពោះការផ្តល់ពានរង្វាន់មួយនេះដល់យើង»

ការកកស្ទះចរាចរណ៍ និងភាពកខ្វក់ក្នុងទីក្រុង គឺជាបញ្ហាដ៏ចម្បងក្នុងទីក្រុងជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ក្នុង នោះរាប់បញ្ចូលទាំងរាជធានីភ្នំពេញផងដែរ។ ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចឥតឈប់ឈរ និងកំណើនអត្រា ប្រជាជនយ៉ាងឆាប់រហ័ស បានបង្កើតឲ្យមានការកើនឡើងនូវចំនួនយានយន្តជាច្រើននៅតាមដងផ្លូវនានាក្នុង ទីក្រុងភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។ គម្រោងនិរន្តរភាព ចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា គឺជាគម្រោងរយៈពេល៣ឆ្នាំដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Grab សហការជាមួយនឹងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយកម្មវិធីនេះផ្តោតលើការផ្តល់ដំណោះស្រាយផ្សេងៗ និងការលើកទឹកចិត្តឲ្យមានមានសកម្មភាពនានាដើម្បី បង្ការនឹងការកកស្ទះចរាចរណ៍ និងភាពកខ្វក់ ក៏ដូចជាបង្កើតឲ្យមានសុវត្ថិភាពលើដងផ្លូវ។

តាមរយៈការប្រើប្រាស់ទិន្នន័យដើម្បីបង្កើតគម្រោងផ្នែកចរាចរណ៍ឲ្យកាន់តែល្អប្រសើរនៅរាជធានីភ្នំពេញ និងការ ផ្តល់ការគាំទ្រចំពោះដំណោះស្រាយចល័តក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ គម្រោង SUMAI កំពុងតែត្រួសត្រាយផ្លូវក្នុងការបង្កើតឲ្យមានការធ្វើដំណើរប្រកបទៅដោយសុវត្ថិភាព និងមិនបំណុលបរិស្ថាន។ គោលបំណងសំខាន់៣នៃគម្រោងនេះ គឺការបង្កើតដំណោះស្រាយឆ្លាតវៃផ្សេងៗ បង្កើត​គោលនយោបាយល្អៗ និងការលើកស្ទួយឲ្យមានការប្រើប្រាស់យានជំនិះប្រកបដោយបរិស្ថានស្អាត។

...

លោក រ៉ូណាល់ វ៉ង មានប្រសាសន៍បន្ថែមទៀតថា៖ «ក្រុមការងារលើគម្រោង SUMAI នៅសល់ផ្លូវវែងឆ្ងាយទៀត ក្នុងការបញ្ចប់ការងាររបស់ខ្លួន។ ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត ពួកគេនឹងបន្តយកចិត្តទុកដាក់លើការធ្វើការ រួមគ្នាជាមួយនឹងដៃគូក្នុងស្រុក ដើម្បីបង្កើតប្រព័ន្ធជីវចម្រុះ ដើម្បីពង្រឹងសុវត្ថិភាពនៅលើដងផ្លូវ និងការ ចល័តក្នុងទីក្រុងឲ្យកាន់តែល្អប្រសើរ នៅកម្ពុជា។ Grab មានការប្តេជ្ញាចិត្តក្នុងលើកស្ទួយឲ្យតំបន់អាស៊ីអាគ្នេយ៍ បោះជំហានទៅមុខជាមួយគ្នា។ យើងនឹងបន្តធ្វើការជាមួយនឹងដៃគូផ្សេងៗ ក្នុងការបង្កើតដំណោះស្រាយបែប ច្នៃប្រឌិត និងរួមគ្នារយៈពេលវែងជាច្រើន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា ដែលជះឥទ្ធិពលដល់ពលរដ្ឋ និងភ្ញៀវទេសចរក្នុងតំបន់អាស៊ីអាគ្នេយ៍»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print