រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​ស្ទឹង​ហាវ​កែវ​ផុស​ មនុស្ស​២នាក់បាន​ស្លាប់​ និង​ម្នាក់ទៀតរបួសធ្ងន់ 

ចែករំលែក៖

   ខេត្តព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ ៖ នៅ​វេលា​ម៉ោង១២ និង៣០នាទី ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៩ ថ្មី​ៗ​នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​កើតឡើង​ នៅ​ផ្លូវសម្តេចសង្ឃ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រថយន្ត​២គ្រឿង បាន​បុក​គ្នា​៖ ១គ្រឿងម៉ាក HINO ពណ៌ បៃតង ផ្លាកលេខតាកែវ3A-1109 បុក​ជាមួយ​ រថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ផ្លាកលេខភ្នំពេញ​2W-6115 ជិះគ្នា៣នាក់​ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់នៅ​កន្លែងកើតហេតុ និង​ រងរបួសធ្ងន់១នាក់ ។១ ឈ្មោះ ចេង សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបរ ជនជាតិខ្មែរ មានទីលំនៅ ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌល់សីមា ស្លាប់ ២ ឈ្មោះSOM Sak Puetpakwan ជនជាតិថៃ អាយុ ៣៩ឆ្នាំ ស្លាប់ ៣ ឈ្មោះ Nathaphop ជនជាតិថៃ រងរបួសធ្ងន់។
អ្នកបើកបររថយន្តធុនធំ​ បាន​គេចខ្លួនបាត់ ។ចំណែកសាកសពទាំងពីរ បានយកទៅតម្កល់នៅវត្ត កែវផុស រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់។
សមត្ថកិច្ចជំនាញកំពុង​ និងចាត់ចែងតាមនីតិវិធី  ៕  ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print