ឡិចស៊ីសNX200tបើកបុកម៉ូតូហុងដាឌ្រីម ប៉ើងដូចសំឡី បណ្ដាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តលុចស៊ីសសេីទំនើបមួយគ្រឿងបើកបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបានបន្ថយល្បឿនជ្រុលម៉ូតូមួយគ្រឿងប៉ើងប្រមាណជាងដប់ម៉ែត្រហើយជាប់ម៉ូតូរហូតមកដល់ចំណុចស្ពានអាកាស៧កមរាបានបើករយ៉ែថយក្រោយឲម៉ូតូរបូតរួចបើកបន្តទៅមុខចតមុខផ្ទះធ្វើមិនដឹង។
     ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាតត ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២២២កែងនិងផ្លូវ៥៥ចំណុចX2 KTVក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសសេរីទំនើបNX200tពណ័សពាក់ស្លាកលេខភ្នំពេញ 2BB 6444ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដលចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូឌ្រីម០១៩ពណ័ពាក់ស្លាកលេខភ្នំពេញ1HQ 9228 ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់តាមបណ្ដោយផ្លូវ២២២ក្នុងទិសដៅពីលិចទៅកើតចំពេញទំហឹងប៉ើងដូចក្រដាសបណ្ដាលរងរបួសទាំងពីរនាក់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់ទាំងជាប់ម៉ូតូនៅខាងមុខរថយន្តត្រូវបានប្រជាពរដ្ឋជិះម៉ូតូដេញតាមក្រោយស្រាប់មកដល់ចំណុចក្រោមស្ពាន៧មករាបានឈប់រូចរយ៉ែថយក្រោយឲម៉ូតូរបូតរួចបើករត់បន្តទៀតរហូតចូលក្នុងបុរីមួយកន្លែងជិតស្តុុបផ្សារដីហុយផ្ទះលេខ2Cផ្លូវបេតុងឈប់រថយន្តនៅមុខផ្ទះចូលសង្ងំធ្វើមិនដឹង។
ក្រោយកើតហេតុប្រជាពរដ្ឋបានរាយការ​ណ៍ទៅសមត្ថកិច្ចដូនពេញ និងបានទាក់ទងជំនាញមកយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print