ភ្នំពេញ៖ តាមមហាវិថីសហព័ន្ធរុស្ស៊ី ដោយសារតែបង្កគ្រោះថ្នាក់ញឹកញ៉ាប់ ខណះរបាំងថ្មពុំមានចំណាំងផ្លាតនិងភ្លេីងគ្រាប់គ្រាន់ងាយបង្កគ្រោះថ្នាក់ហេីយត្រូវបានសាលារាជធានីតម្លេីងបង្គោលភ្លេីងបំភ្លឺផ្លូវ ដេីម្បីជៀស វាងបង្កគ្រោះថ្នាក់រហូតមកដល់ពេលនេះត្រូវបានតម្លេីងរួចរាល់ហេីយ។
កន្លងមកនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងតែមានគ្រោះថ្នាក់បុករបាំងថ្មជាញឹកញ៉ាប់ ដោយសារតែស្ថានភាពផ្លូវភ្លឺមិនសូវច្បាស់ របាំងថ្មពុះមានចំណាំងផ្លាតគ្រប់គ្រាន់។ ហេីយសាលារាជធានីបានធ្វេីការរុងផ្លូវរាយខ្សែភ្លេីងបង្កប់ក្រោមរបាំងផ្លូវដេីម្បីដាក់ភ្លេីងស្តុបសង្គាល់ចំលេីក្បាលនាគពុះចែកទ្រូងផ្លូវទាំងសងខាងដេីម្បីជាសញ្ញាមួយសម្គាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះមកដល់ពេលនេះបន្តដាក់បង្គោលភ្លេីងបំភ្លឺផ្លូវថែមទៀត។ រហូតមកដល់ពេលនេះយេីងឃេីញថាគឺរួចរាល់ហេីយ។
យេីងសង្កេតឃេីញថា ការដាក់ភ្លេីងស្តុបនិងបង្គោលភ្លេីងបំភ្លឺផ្លូវខាងលេីនេះគឺបានធ្វេីមកដល់ចំណុចស្តុបកែងផ្លូវ២០០៤ រហូតមកដល់រង្វង់មូលចោមចៅ ៕ សុខា សែនជ័យ