ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់​ពុំ​មាន​លិខិត​ស្នាម​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ សហការ​ជាមួយ​កំលាំង​នគ​បាល​អធិការដ្ឋាន​ក្រុង​បា​វិត​បាន​ចុះ​ឆែកឆេរ​ការដ្ឋាន​សំណង់​ចំនួន​២​កន្លែង​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់​ ក្នុង​នោះ​២​នាក់​មាន​ប៉ា​ស្ព័​រ​ ៥​នាក់​ពុំ​មាន​លិខិត​ស្នាម​នោះ​ទេ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំនួន​២​ទីតាំង​ក្នុង​ក្រុង​បា​វិត​ ។​

8293

​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា​ ការ​ចុះ​ឆែកឆេរ​ការដ្ឋាន​សំណង់​ចំនួន​២​កន្លែង​នោះ​មាន​១​ គឺ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ដោយ​ឃាត់ខ្លួន​បាន​ ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ និង​ទីតាំង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​សរុប​ចំនួន​៧​នាក់​ក្នុង​នោះ​មាន​លិខិតឆ្លងដែន​២​នាក់​ រីឯ​៥​នាក់​ទៀត​មិន​មាន​នោះ​ទេ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បន្ថែម​ទៀត​ថា​៖​ ចំពោះ​កម្មករ​ជា​ជនជាតិ​វៀតណាម​ដែល​គ្មាន​ប៉ា​ស្ព័​រ​លិខិត​ស្នាម​ចំនួន​៥​នាក់​នោះ​នា​រសៀល​ថ្ងៃ​ដដែល​ សមត្ថកិច្ច​បាន​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​ ហើយ​២​នាក់​ទៀត​ដែ​មាន​តែ​ប៉ា​ស្ព័​រ​នោះ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ត្រូវ​បាន​សមត្ថកិច្ច​ ផាកពិន័យ​ទៅ​តា​ច្បាប់​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ឆ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ សមត្ថកិច្ច​ ក៏​បាន​ចុះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ និង​រោងចក្រ​កំពុង​សាងសង់​សំណង់​សាន់​ហ្វេ​ន​ចំនួន​៣២​នាក់​ផង​ដែរ​ ហើយ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៥​នាក់​ និង​ជនជាតិ​វៀ​ម​ណា​ម​២៧​នាក់​ ហើយ​ក្នុង​ចំណោម​២៧​នាក់​មាន​ប៉ា​ស្ព័​រ​២១​នាក់​ប្រភេទ​ទេសចរណ៍​(​ប្រភេទ​ E)​ ប៉ុណ្ណោះ​ រីឯ​៦​នាក់​ទៀត​ពុំ​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​យើង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ប្រទេស​ដើម​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​បា​វិត​ហើយ​ដែរ​ ៕​

8293_3

8293_2

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print