រដ្ឋមន្រ្តី សាយ សំអាល់ ចាត់តាំងតំណាង នាំយកថវិកាចំនួន១៧លានរៀល ឧបត្ថម្ភដល់សាសនិកឥស្លាមខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ក្រុមការងារចុះជួយតំបន់សហគមន៍ខ្មែរឥស្លាម ទូទាំងខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន បានអញ្ជើញសំណេះសំណាល និងនាំយក ថវិការបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ចំនួន ១៧លានរៀល ឧបត្ថម្ភជូនសហគមន៍ខ្មែរ ឥស្លាម ជូនព្រះវិហារឥស្លាមទាំង១៧ ទូទាំងខេត្តព្រះសីហនុសម្រាប់ដោះស្រាយរៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌនសាមគ្គីនៅតាមព្រះវិហារនីមួយៗ ផងដែរ ។
ជំនួបសំណេះសំណាល និងឧបត្ថម្ភថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៏ ១២រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅព្រះ វិហារឥស្លាមភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលស្វាគមន៍ដោយ ហាកឹមតួនតំណាងពីព្រះវិហារទាំង១៧ សមាជិក ក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាមខេត្តព្រះសីហនុ។
ក្នុងពិធីសំណេះសំណាលនេះ លោក សេន ណាស៊ី បាន
ផ្តាំផ្ញើ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលលោកតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាសហគមន៍ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាតែមួយ ដោយមិនប្រកាន់ជំនឿសាសនានោះឡើយ។
មុននឹងឈានដល់ទិវាបុណ្យឆ្លងខែរ៉ាម៉ាឌនអ៊ីតហ្វីតរី Eid Fitri ដែលនឹងប្រព្រឹត្តិទៅកំឡុងថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្មាំ២០១៩ ក្នុងនាម លោករដ្ឋមន្រ្តីប្រធានក្រុមការងារ លោកអនុរដ្ឋលេខាធិការបានជូនពរដល់សាសនិកឥស្លាមទូទាំងប្រទេស និយាយដោយឡែកបងប្អូននៅក្នុងខេត្តព្រះសីហនុ សូមទទួលបានសេចក្តីសុខសម្បូរសប្បាយចម្រុងចម្រើន ទទួលបានផលបុណ្យកុសល្យល់សលប់កុំឃ្លៀងឃ្លាត
ឡើយ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print