មហាជនអស់សំណើចត្រង់ថា៖ លួចគេហើយ ហ៊ាននិយាយថា មិនមែនលួចទៀត…..ចុងក្រោយស្រាវជ្រាវលទ្ធផលបានត្រឹមតែ..ច្រឡំដៃយក IPad …ហុឹស.ហុឹស.ហុឹស…ៗៗៗៗៗ…!!!!

ចែករំលែក៖

ភ្នំពេញ​៖ លោក​សក្តិ​៣​ ហេង​ ហាប់​ មន្ត្រី​នៅ​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក​ នៃ​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃទី​៣១​ ខែ​ឧសភា​ នេះ​ ពុំ​ត្រូវ​​បាន​ទទួល​ទោសតាម​ផ្លូវ​ច្បាប់​ទេ​ ពាក់ព័ន្ធ​បទល្មើស​“ចោរកម្ម​”​ ក្រោម​ហេតុផល​ច្រឡំ​ដៃ​យក​ IPad ប៉ុណ្ណោះ​ ។

បញ្ហា​នេះ​ មហាជន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ ព្រោះ​តាម​រយៈ​ឃ្លីប​វីដេអូ​ គឺ​ ឃើញពីចេតនាទុច្ចរិតច្បាស់​ក្រឡែត​ ក្នុងសកម្មភាពលួចយករបស់គេ មកធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយវីដេអូឃ្លីបនេះ សូម្បីតែម្ចាស់IPad និយាយរៀបរាប់ពីសកម្មភាពជននេះ រកឱកាសលួច ចឹងលោក​ប៉ូលិស​រូបនេះ​ ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួច​យ៉ាង​ពិតប្រាកដ​ ។

ទោះបី​យ៉ាងណា​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ថ្លែង​ថា​ “បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលរូបនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ”។

របាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ក្រសួងមហាផ្ទៃ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ម្សិលមិញ​នេះ​ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ “រស្មី សាមគ្គី”ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញ Facebook។

បទល្មើស​លួច​ តាម​មាត្រា​៣៥៣និង​៣៥៦នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា“អំពើ​លួច​ គឺ​ជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ​ ឬ​ វត្ថុ​ផ្សេង​ទៀត​របស់​អ្នក​ដទៃ​ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​”។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ​ទៅ​៣ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៦លាន​រៀល​ ៕  ដោយ​៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print