នៅថ្ងៃទី១ខែមិថុនានេះចិនបានសម្រេចដំឡើងពន្ធ២៥ភាគរយដល់ទំនិញនាំចូលពីអាមេរិក មានតម្លៃ ៦០ពាន់លានដុល្លារ ដែលជាការឆ្លើយតបទៅនិង ការដំឡើងពន្ធលើទំនិញនាំចូលពីចិនតម្លៃ ២០០ពាន់លានដុល្លារ ។ជាមួយគ្នានេះក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយក៏បានបណ្តេញបុគ្គលិកអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុននេះ។
ចិនបានសម្រេចដំឡើងពន្ធ លើមុខទំនិញនាំចូលពីអាមេរិកដល់ទៅ៥១៤០ប្រភេទក្នុងនោះមាន ឧស្ម័ននិងស្បៀងអាហារជាដើម ។ការដំឡើងពន្ធ ចូលជាធរមាននៅថ្ងៃទី១ខែមិថុនានេះ។នៅពេលនេះចិនក៏បានឈប់លក់ «ដីកម្រ» (Rare Earth )។
ទាំងរដ្ឋាភិបាលចិននិងហួវាយក៏បានបង្កើនទីផ្សាយនៅតំបន់ផ្សេងក្រៅពីអាមេរិក ។ នៅពេលនេះដែរ មានប្រទេសជាច្រើនជុំវិញពិភពលោកបន្តសហការជាមួយក្រុមហ៊ុន នេះដដែល។ កាលពីថ្ងៃទី៣១ខែឧសភា ក្រុមហ៊ុន Huawei បានចុះហត្ថលេខាងជាមួយសហគមន៍ទ្វីបអាហ្វ្រិក ស្តីពី ការបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់នេះ។
នៅក្នុងសេចក្តីប្រកាសរបស់លោក Philippe Wang អនុប្រធាន Huawei ទទួលបន្ទក់ទ្វីបអាហ្វ្រិកបានឲ្យដឹងថា Huawei និងអាមេរិក បានបង្កើនទំនុកចិត្តនិងគ្នា ដោយបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ ក្រុមហ៊ុននេះដដែល។
កន្លងមក ប្រទេសតំបន់អាស៊ីក៏បានប្រកាសបន្តប្រើប្រាស់ ផលិតផលរបស់ក្រុមហ៊ុន ហួវាយដដែល ក្នុងនោះមានប្រទេសម៉ាឡេស៊ីជាដើម ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា ប្រទេសរបស់លោកនឹងបន្តប្រើប្រាស់ សេវាកម្មរបស់ Huaweiដដែល ហើយម៉ាឡេស៊ីគាំទ្រ ក្រុមហ៊ុន១០០ភាគរយ។
សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលក្រុមហ៊ុន Huawei ប្រឈមនៅបញ្ហា ជាមួយអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក ត្រូវ ទីក្រុងវ៉ាស៊ីនតោន ព្រមាន ឲ្យឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ ក្រុមហ៊ុន Huawei ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានចុះហត្ថលេខា លើច្បាប់ បញ្ចប់ការទិញសម្ភារពីក្រុមហ៊ុន Huawei ៕